ពិធីការិនីពូកែវោហាស័ព្ទ អ្នកនាង កែវ ចាន់និមល ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះតែសមត្ថភាពនៃការ និយាយ និងបទពិសោធន៍ជាច្រើន ទើបធ្វើឲ្យពិធីការិនីរូបនេះ មានភាពស្ទាត់ជំនាញ ហើយអាចឆ ក់យកចិត្តទស្សនា ឲ្យចូលចិត្តស្រឡាញ់ លើរូបអ្នកនាង បែបនេះ។



ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ស្ថិតនៅក្នុងឈុតយ៉ាងស្រស់ស្អាត ខណៈពេលដែលអ្នកនាង ធ្លាប់បានបង្ហើបប្រាប់ថា នៅតែ២ខែទៀត អ្នកនាង និងក្រុមគ្រួសារ និងទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុនអ្នកនាង កែវ ចាន់និមល បានប្រកាសថា "រាត្រីចុងក្រោយលើឆាកតន្ត្រី ស៉ំច្បាប់មាតុភាពមួយរយៈនៅស្ថានីយទូរទូស្សន៍សិនហើយណាបងប្អូន អរគុណសម្រាប់ការស្រលាញ់ចូលចិត្តដែលតែងតែផ្តល់សម្រាប់នាងខ្ញ៉ំកន្លងមកពេលខ្លះខ្ញ៉ំគិតថាខ្ញ៉ំជាមនុស្សសំណាងម្នាក់ ដែលមានវាសនាទទួលបានការស្រលាញ់មួយនេះ ជួបគ្នាវិញបន្ទាប់ពីសម្រាលនិងថែរខ្លួនរួចរាល់"។
យ៉ាងណាមិញ បើងាកទៅមើលពីរូបសម្រស់របស់អ្នកនាង ខណៈពេលកំពុងតែពពោះកូនទី២វិញ នៅតែស្រស់ស្អាត គ្មានបា ក់សម្រស់អ្វីបន្តិចទេ ទោះបីជាពោះកាន់តែធំ ក៏ពិតមែន ក៏អ្នកនាង នៅតែមានសម្រស់ស្រស់ស្អាត ដដែល។ ទន្ទឹមនឹងនេះ អ្នកនាង បានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ព្រោះមើលទៅ ដូចជាអ្នកនាង មិនមានផ្ទៃអញ្ចឹង ពោះរៀបស្មើរ សមជាមួយឈុតយ៉ាងស្រស់ស្អាតថែមទៀតផង។
អ្នកនាង កែវ ចាន់និមល បានបង្ហោះសារថា "ប្តូរហើយ ប្តូរហើយ លែងសង្វាតថតរូបដូចមុនទៀតហើយ សំខាន់ពូរិទ្ធ Chea Vannarith ចេះថតក៉ំអោយឃើញពោះ"។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម បងប្អូនអ្នកលេងបណ្តាញសង្គមបានចូលមកខមិនថា "ជូនពរបងស្រីសុខភាពល្អទាំងម្តាយទាំងកូន, ពោះបងជិតគ្រប់ខែ មើលគ្មានដឹងអីតិច, ពោះមើលអត់ដឹងសោះបង, មេីលអត់ដឹងទំងន់ទេបងហាហា៕




































