កម្សាន្ត ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកញ្ញាពេជ្រ វត្តីសារ៉ាវឌី្ឍ បនញទាប់ពីបវរកញ្ញារូបនេះបានបង្ហាញខ្លួននៅក្នុងរ៉ូបដ៏ស្រស់ស្អាតមួយមើលទៅពិតជា សិចសុីខ្លាំងមែនទែន បូករួមជាមួយនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាងថែមទៀតនោះ មើលទៅ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី្ឍ លេចធ្លោខ្លាំងមែនទែនក្នុងឈុតមួយនេះ ។
សូមបញ្ជាក់ថាកញ្ញាពេជ្រ វត្តីសារ៉ាវឌី្ឍ ពិតជាមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាឡើយហើយឆ្នាំនេះនាងមានអាយុទើបតែ២៣ឆ្នាំ ទម្ងន់៥៥ គ.ក្រ ,កម្ពស់១,៧៧ម៉ែត្រ ,ទំហ៊ុំដើមទ្រូង៣៦,ទំហ៊ុំចង្កេះ២៤ និងទំហ៊ុំត្រគាក៣៨ ។
យ៉ាងណាមិញដោយសារតែមានរូបរាងស្តង់ដា និងមានរូបសម្ផស្សស្រស់ស្អាតស្រាប់នោះទើបធ្វើឲ្យបវរកញ្ញារូបនេះងាយស្រួលនៅក្នុងការតុបតែងខ្លួនមែនទែន ដាក់ឈុតអ្វីក៏ស្អាត ដាក់ឈុតអ្វីក៏សម ហើយអាចតែងបានគ្រប់ទម្រង់មិនថាសម័យឬក៏បុរាណឡើយ ៕










