កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានដឹងថ្មីៗនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់ពី ម៉ូលីកា បានទម្លាយថាតារាកំប្លែងដ៏ល្បីឈ្មោះ ពីយ៉ាពីន បានលេងតុងទីន តែបង់លុយមិនទៀងទាត់ហើយមានលេសហេតុផល១០០ជំពូកមិនចេះចប់មិនចេះហើយរហូតធ្វើឲ្យ ម៉ូលីកា ទ្រាំមិនបានក៏បង្ហោះផ្អើលបណ្តាញសង្គមហ្វេសប៊ុកទៅ ។
ដោយឡែកក្រោយឃើញ ម៉ូលីកា បង្ហោះមិនល្អពីខ្លួនបែបនេះហើយ តារាកំប្លែង ពីយ៉ាពីន បានចេះមកធ្វើការឆ្លើយតបទៅកាន់ តាមរយៈការបង្ហោះសាច់ប្រាក់របស់នាងដែលបានទូទាត់ទៅកាន់ ម៉ូលីកា និងភ្ជាប់មកជាមួយនិងសំណេរបែបនេះផងដែរថា ៖«ផុស គ្រាន់តែចង់បង្ហាញភាពស្អាតស្អំរបស់ អ្នកក្រដូចខ្ញុំ កុំអោយបងប្អូន គាត់មានការឆ្ងល់រឺក៍ គិតមកលើ នាងខ្ញុំថា យ៉ាង មុិច ខ្លះ » ។
ជាមួយគ្នានេះដែរនៅកាលពី ២ថ្ងៃមុននេះតារាកំប្លែងស្រីរូបនេះក៏បានចេញវិដេអូឆ្លើយបកស្រាយទាំងទឹកភ្នែករហាម ពាក់ព័ន្ធជាមួយនិងរឿងមួយនេះ មិនត្រឹមតែប៉ុណ្ណោះមានមហាជនជាច្រើនក៏បានបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងទៅដល់តារាកំប្លែងរូបនេះផងដែរ ក្រោយផ្ទុះរឿងនេះឡើង៕
សូមជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖



















