កម្សាន្ត ៖ ពិតណាស់ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជាបានដឹងហើយថា អ្នកនាង ម៉ូលីកា គឺជាអ្នកលក់អនឡាញមួយរូបដែលទទួលបានភាពជោគជ័យខ្លាំង ក្រៅពីជំនួញអនឡាញ ម៉ូលីកា ក៏មានមុខរបរធំជាច្រើនមុខទៀតនៅក្នុងដៃ ហេតុដូច្នេះហើយទើបធ្វើឲ្យនាងមានលុយវាល់លានអាចទិញរបស់ក្នុងក្តីស្រមៃរបស់នាងតាមចិត្តផងដែរ ។
ជាក់ស្តែងនៅក្នុងខែ តុលា នេះគេបានសង្គេតឃើញថា ម៉ូលីកា បានទិញឡានទំនើបចូលផ្ទះចំនួន៤គ្រឿង ដោយមានដូចជារថយន្តម៉ាក Escalade ព័ណខ្មៅ១គ្រឿង មានរថយន្ដម៉ាកFerrari-488GTB ព័ណក្រហមមួយគ្រឿង រថយន្ដម៉ាកBMW មួយគ្រឿង ចុងក្រោយម៉ាកMercedes ព័ណខ្មៅ ។
យ៉ាងណាមិញបើសរុបតម្លៃរថយន្តរបស់ ម៉ូលីកា ៤គ្រឿងខាងលើនេះបើសរុបទៅគឺមានតម្លៃ ខ្ទង់ជាង១លានដុល្លារទៅហើយ និងសូមជម្រាបផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ម៉ូលីកា ជិះឡានទំនើបបែបនេះ រថយន្តរបស់នាងប្រើកាលពីមុនក៏សុទ្ធតែជារថយន្តទំនើបៗនិងមានម៉ាកល្បីដែរ ៕








