កម្សាន្ត ៖ ពិតណាស់ Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាកម្ពុជាមួយរូបដែលមានភាពល្បីល្បាញខ្លាំង ទាំងសមត្ថភាព ចំណេះដឹងនិងរូបសម្ផស្ស ស្រស់ស្អាតផងដែរ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទើបតែទទួលបាន មកុដ (5th Runner Up Miss Grand International 2022) ថែមទៀតផង ។
ដោយឡែកថ្មីៗនេះមានមហាជនខ្មែរជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានគេយករូបថតនៅកាលពីក្មេងរបស់ Miss Grand Cambodia រូបនេះមកបង្ហោះនៅលើបណ្តាញសង្គម ធ្វើឲ្យមានអ្នកចែករំលែកព្រោងព្រៀតនៅលើបណ្តាញសង្គមផងដែរ ។
យ៉ាងណាមិញបើយើងក្រឡេកទៅមើលសម្រស់របស់ Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីក្មេងវិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយសារតែមានសម្រស់ស្រស់ស្អាតពីក្មេងបែបនេះហើយទើបធ្វើឲ្យ បវរកញ្ញារូបនេះមានសម្រស់ស្រស់ស្អាតនិងលេចធ្លោខ្លាំងទោះបីតែងខ្លួននៅក្នុងទម្រង់បែបណាក៏ដោយ ៕












