កម្សាន្ត៖ តារាចម្រៀងប្រុស ដែលមានបងប្អូនជាច្រើនបានស្គាល់ លោក កែវ វាសនា កំពុងតែរស់នៅយ៉ាងមានក្តីសុខ ជាមួយគ្រួសារដ៏តូចមួយ ក្រោយពេលរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង លឹម លីសុគន្ធារី ហៅឈីឈី ដែលជាអ្នកខេត្តបន្ទាយមានជ័យ ។



ម្ចាស់បទ«កុលាបពុ លដី» លោក កែវ វាសនា បានចាប់ដៃភរិយាចូលរោងការតាំងពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ ដោយមកទល់នឹងពេលនេះ លោក កែវ វាសនា និងភរិយា គឺមានកូនចំនួនពីរនាក់ហើយ ខណៈកូនប្រុសច្បងមានអាយុ ៥ឆ្នាំ ហើយកូនស្រីទីពី មានអាយុ ៤ឆ្នាំ។
ជីវិតប្តី ប្រពន្ធរបស់លោក កែវ វាសនា បានធ្វើឲ្យអ្នកគាំទ្រ ពិតជាស្ងប់ស្ងែង និង រំភើបចិត្តជំនួស ពេលបានឃើញ សមិទ្ធផលជាច្រើន ក្រោយពេលអ្នកទាំងពីនាក់ចាប់ដៃសាងគ្រួសារមក ។ កន្លងទៅភរិយារបស់លោក កែវ វាសនា បានបង្ហាញផ្ទះ ឡាន និងមុខរបររកស៊ីរាល់ថ្ងៃ ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ពីរនាក់។
មកទល់នឹងពេលនេះ តារាចម្រៀងប្រុស លោក កែវ វាសនា បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះថា "កូនរាងធំៗបន្តិចហើយ ឥលូវប្រពន្ធមកចង់បានមួយទៀត គិតមុិចឥលូវ? ធ្លាប់តែហៅកូនអុីងថាកូនពៅ"។ គ្រាន់តែបានឃើញសារស្វាមី និយាយបែបនេះភ្លាម ភរិយា អ្នកនាង លឹម លីសុគន្ធធារី ហៅ ឈីឈី បានឆ្លើយតបវិញភ្លែតថា "ចង់ដូចតែគ្នាសោះ"។
ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ថា "ម្តងទៀត យកភ្លោះស្រី១ប្រុស១ទៅហ៊ា កុំអោយច្រណែនគ្នា, ដាក់ អ ន្ទាក់ទៅបង,យកទៅបងទាន់យកបានយកអោយច្រើនៗទៅបង, តាមចិត្តប្រពន្ធទៅទើបហៅថាប្ដីល្អ៕






























































