បងប្អូនអ្នកលេងបណ្តាញសង្គមជ្រាបហើយថា កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្មវិធី Miss Grand International 2022 ដែលរៀបចំការប្រកួតយ៉ាងស្វីតស្វាញអស់រយៈពេញមួយខែពេញ នៅកោះបាលី និង ទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយឆ្នាំនេះ ម្ចាស់មកុដ បានទៅលើ Miss Grand មកពីប្រទេសប្រេស៊ីល គឺនាង Isabella Menin។

ជាក់ស្តែងក្នុងនោះ កម្ពុជាយើង ក៏បានចូលក្នុង Top 10 ផងដែរ ដែលធ្វើឲ្យបងប្អូនខ្មែរយើងស្រែ កហ៊ោកញ្រ្ជៀវ មិនថាអ្នកទៅទស្សនាផ្ទាល់ ឬ អ្នកទស្សនានៅតាមគេហទំព័រ និង អ្នកតាមគេហដ្ឋាន បានបង្ហាញពីរំភើប គ្រប់គ្នា ពេលឃើញបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលមកុដ មួយក្នុងចំណោមបេក្ខភាពជាច្រើននាក់។
ដើម្បីជាការអបអរសាទរ ដល់បវរកញ្ញា កម្ពុជា តារាជាច្រើនរូបបានបង្ហាញចំណាប់អារម្មណ៍ ខ្លាំងចំពោះសមិទ្ធផលមួយនេះ ក្នុងនោះ ក៏មានកំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញចំណាប់អារម្មណ៍ថា "សូមអបអរសាទរដល់ ប្អូនស្រី វត្តីសារ៉ាវឌី ដែលទទួលបានលំដាប់ Top10 ហើយក៏ទទួលបានម្កុដមួយក្នុងចំណោមម្កុដទាំង ១០ សម្រាប់តំណែង 5th Runner Up នៅក្នុងកម្មវិធី Miss Grand International 2022។ អ្នកធ្វើបានល្អហើយ Miss Grand Cambodia"។
បន្ទាប់ពីបានឃើញការសរសើរពីសំណាក់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ស្រាប់តែ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើការឆ្លើយតបវិញ បែបនេះថា "អរគុណខ្លាំងណាស់បងស្រី" ហើយក៏មានបងប្អូនជាច្រើន សរសើរពី វត្តីសារ៉ាវឌ្ឍី ថា "ធ្វេីបានយ៉ាងល្អណាស់Votey, My Queen, my Queen សមត្ថភាពដ៏អស្ចារ្យរបស់អូន, ប្រជាជនស្រលាញ់អ្នក អ្នកនាំមុខមាត់ប្រទេសលើអន្តរជាតិបានល្បី អរគុណសម្រាប់ការខិតខំបំពេញមុខមាត់ប្រទេសជាតិយើង អ្នកពូកែអ្នកឆ្លាតរឹងមាំ នោះគឺពេជ្រ វត្តីសារ៉ាវឌ្ឍី Miss grand Cambodia៕



































