កម្សាន្ត ៖ ប្រិយមិត្តពិតជាបានដឹងហើយថាថ្មីៗនេះតារាកំប្លែង នីឡា ទើបតែសម្រាលកូនដំបូងរបស់នាងរួច ក្រោយពពោះអស់រយៈពេលជាច្រើនខែកន្លងមកនេះ ។ តាំងពីសម្រាលកូនហើយឃើញថាសម្រស់របស់ នីឡា កាន់តែស្រស់ស្អាតសាច់ឈាមស្រស់ថ្លា មើលទៅមានព្រលឹងព្រលះណាស់ ។
យ៉ាងណាមិញថ្មីៗនេះ តារាកំប្លែង នីឡា បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញនាងបង្ហាញសម្រស់ពេលទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិ ដោយបានតែងខ្លួនយ៉ាងស្រស់ស្អាតតែម្តងមើលមិនដឹងថាអ្នកធ្លាប់មានកូននោះទេ នរណាៗក៏លាន់មាត់សរសើរពីសម្រស់របស់តារាកំប្លែងរូបនេះដែរ ។
បន្ទាប់ពីបានឃើញសម្រស់របស់ តារាកំប្លែង នីឡា ក្រោយពេលសម្រាលកូនរួច មានទស្សនិកជនជាច្រើនក៏បានលាន់មាត់សរសើរពីសម្រស់របស់នាងថាស្អាតណាស់ អ្នកខ្លះថា នីឡា ក្រោយមានកូនហើយរូបសម្ផស្ស កាន់តែស្រស់ស្អាតជាងនៅក្រមុំទៅទៀត ៕









