ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ព្រះនាងតូច នរោត្តម ជេនណា ដែលព្រះនាងតូចយើង មានទាំងទេពកោសល្យ សិល្បៈ ចំណេះដឹងព្រមទាំងមានចរិយាទន់ភ្លន់ ជាពិសេស ព្រះនាងតុបតែងខ្លួនគ្រងសម្លៀកបំពាក់បែបបុរាណកាន់តែសមសួនថ្លៃថ្នូរទ្វេដង ។



ក្រៅពីចំណេះដឹងជាច្រើនរបស់ព្រះនាងតូច នរោត្តម ជេនណា ហើយ មហាជនក៏ស្ងោចសរសើរពីទឹកចិត្តដ៏សែនប្រណៃ ដែលជាទូទៅព្រះនាងតូច បានចូលរួមក្នុងសង្គម និង បានចែករំលែកនូវចំណេះដឹង ព្រមជាមួយនឹង បទពិសោធន៍ថ្មីៗជាច្រើន ទៅកាន់បងប្អូនមហាជនថែមទៀតផង។
ដោយឡែកនៅថ្ងៃនេះ ព្រះនាងតូចនរោត្តម ជេនណា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គម ក្នុងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត អមជាមួយគ្រឿងអលង្ការ យ៉ាងស្រស់ប្រណិត កាន់តែធ្វើឲ្យរូបសម្រស់ព្រះនាងតូច មើលទៅកាន់តែស្អាតទ្វេរដង។
ដោយឡែកបើយោងតាមគណនីហ្វេសប៊ុក របស់ព្រះនាងម្ចាស់ បានរៀបរាប់ថា "គ្រឿងអលង្ការជាផ្នែកមួយដ៏សំខាន់ដែលជួយបង្កើនភាពស្រស់ស្អាត និងភាពជឿជាក់សម្រាប់ខ្លួនឯង នាងខ្ញុំពិតជាមានទំនុកចិត្តដែលបានគ្រងជាមួយគ្រឿងអលង្ការពេជ្រពីហាងពេជ្រ Princess Alanka បង្កើនភាពស្រស់ស្អាត និងទំនុកចិត្តរបស់អ្នកជាមួយហាងពេជ្រ Princess Alanka"។
គ្រាន់តែបានឃើញភ្លាម ក៏ចូលខមិនសរសើរព្រោងព្រាតថា "សម្រស់ស្រស់ស្អាតបំផុត, ស្អាតណាស់ ព្រះនាងតូច, សែនស្អាត ព្រះនាងតូច, ស្រស់ស្អាតខ្លាំងណាស់ព្រះនាងតូច, ពិតជាស្រស់ស្អាតខ្លាំងណាស់ព្រះនាងតូច, គោរព ស្រឡាញ់ព្រះនាងម្ចាស់តូចខ្លាំងៗៗៗៗ…………..ក្រាបទូល៕