ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយថា បេក្ខជនប្រកួតចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ជាប់ក្នុងចំណោម Top 4 លោក ស៊ឹម ចាន់ពន្លឺ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែ ។ ក្រោយពេលបញ្ចប់ការប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោកភ្លាម ស៊ឹម ចាន់ពន្លឺ បានចេញទៅការប្រគំតន្រ្តីជាច្រើន មិនថា តាមខេត្ត ឬ ទីក្រុង។



ក្រៅពីជាតារាចម្រៀង អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ រូបនេះ ក៏ជាគ្រូពេទ្យ សង្ហាម្នាក់ផងដែរ។ ជាមួយគ្នានោះដែរ បើងាកទៅមើលរូបសម្បត្តិរបស់លោកគ្រូពេទ្យ ស៊ឹម ចាន់ពន្លឺ វិញ ពិតជាស្រស់សង្ហា គ្រប់ពេលដែលលោក ឡើងច្រៀងលើឆាកតន្រ្តីម្តងៗ ហ្វេនៗសរសើរគ្រប់គ្នាៗថា លោក គ្រូពេទ្យ ពិតជាសង្ហាណាស់។
ដោយឡែកកាលពីពេលថ្មីៗនេះ គេក៏បានឃើញតារាចម្រៀងប្រុស លោក ស៊ឹម ចាន់ពន្លឺ ថតឲ្យសំអាងមួយ ដែលមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ក្នុងឈុតប្រពៃណី ពិតជាជះរាងសង្ហា ខណៈពេលធម្មតា ធ្លាប់តែឃើញ លោកស្លៀកខោអាវធម្មតាប៉ុណ្ណោះ។
ក្រោយពីបានឃើញរូបសម្បត្តិ របស់លោក គ្រពេទ្យសង្ហាហើយ ពិតជាធ្វើឲ្យលោក កាន់តែជះរាងសង្ហាថែមទៀត នៅក្នុងឈុត កូនកំលោះជាមួយនឹង ម៉ាក់ល័ក្ខ ដែលជាស្រីស្អាត ហើយព្រមទាំងមានបងប្អូនជាច្រើនកោតសរសើរថា "ឈុតស្អាតៗណាស់បង, គូរនឹងសមៗដូចគ្នា, ឡូយខ្លាំងណាស់បង៕





















