ជឿជាក់ថា បងប្អូនមហាជនជាច្រើនប្រាកដជានៅចាំកុមារី ចាន់ ស្រីខួច ដែលអតីតបេក្ខភាពម្នាក់ បានចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ បើគិតមកដល់ពេលនេះ មានរយៈពេល ៥ឆ្នាំមកហើយ កុមារីស្រីរូបនេះ កាន់តែធំពេញរូបពេញរាង ហើយសម្រស់កាន់តែស្អាតប្លែកតែម្តង។
អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី ១ ចាន់ ស្រីខួច កាលពីចូលប្រឡងដំបូង គេសង្កេតឃើញថា ជាក្មេងស្រីម្នាក់ ដែលមានមន្តស្នេហ៍ សម្បុរស្រអែមស្រស់ ហើយថែមទាំងមានទឹកដមសំលេងពិរោះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្រ។
បើងាកមកទល់នឹងពេលនេះវិញ តារាចម្រៀងស្រី វ័យក្មេងរូបនេះ ក៏មានចេញបទចម្រៀងជាច្រើនបទផងដែរ ដោយទទួលបានគាំទ្រ មិនចាញ់តារាចម្រៀងរៀមច្បងនោះទេ។ យ៉ាងណាមិញ តារាចម្រៀងស្រីវ័យក្មេងរូបនេះ នៅតែបន្តអាជីពដែលខ្លួនស្រឡាញ់តាំងពីក្មេងមករហូតមកដល់ពេលបច្ចុប្បន្ន។
ឈានចូលវ័យ១៧ឆ្នាំ ចាន់ ស្រីខួច បានផ្លាស់ប្តូរស្ទាយ៍នៃការតុបតែងតែខ្លួន តែរក្សានូវទឹកដមសំលេងនៅតែពីរោះ មានមន្តស្នេហ៍ជានិច្ច។ ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេង ចាន់ ស្រីខួច បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងច្រើនកុះករ ។
នៅក្នុងរូបភាពរបស់ ចាន់ ស្រីខួច បង្ហាញក្នុងឈុតពណ៌ក្រហម អមជាមួយការតុបតែងមុខយ៉ាងស្រស់ស្អាត ថតនៅក្នុងរថយន្ត ដែលមើលទៅពិតជាទាក់ទាញយ៉ាងខ្លាំង ព្រមជាមួយចង្កេះតូចមួយក្តាប់របស់នាង។ បើនិយាយពីការផ្លាស់ប្តូរវិញ ស្រី ខួច បានផ្លាស់ប្តូរខ្លាំងមែនទែន ដែលអ្នកគាំទ្រ មើលសឹងមិនស្គាល់ ពីក្មេងស្រីសម្បុរស្រអែម មកបង្ហាញសាច់សខ្ចី មុខភ្លឺរលោង គួរឲ្យស្រឡាញ់៕




















