កម្សាន្ត ៖ ពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់នៅកាលពីពេលថ្មីៗនេះតារាសម្តែងប្រុស នាយ ខេន បានប្រកាសលក់ដីរបស់ខ្លួនដើម្បីយកលុយព្យាបាលជំងឺម្តាយ មិនត្រឹមតែប៉ុណ្ណោះនាយ ខេន បានប្រកាន់ជំហរថាលោកមិនត្រូវការឲ្យគេជួយផ្តល់ជំនួយឡើយសូមត្រឹមជួយទិញដីលោកទៅបានហើយ ។
យ៉ាងណាមិញនេះជាសំណេរដែលតារាសម្តែងប្រុសរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម លោក ខេន លើកឡើងថា ៖ «មិនបាច់ឧបត្តម្ភ រឺផ្ដល់ជំនួយអ្វីទេបងប្អូន ក្នុងគ្រាលំបាកនេះខ្ញុំគ្រាន់សុំបងប្អូនសប្បុរសជនជួយទិញដីខ្ញុំមួយកន្លែងក្នុងខេត្ត កំពង់ឆ្នាំង ស្រុក បរិបូរណ៍ ដេីម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងរយៈពេលព្យាបាលជំងឺម្ដាយខ្ញុំនេះផង ដីប្លង់រឹង 1999ការ៉េ ជាប់ផ្លូវរដ្ឋ 50ម៉ែត្រ លេខទូរស័ព្ទខ្ញុំ 010 867237 telegram ដូចគ្នា ជួយshareផង » ។
ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញបែបនេះហើយធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនិងកោតសរសើរដល់តារាប្រុសរូបនេះយ៉ាងខ្លាំង សុខចិត្តលក់ដីយកលុយព្យាបាលជំងឺម្តាយ ក៏មិនលើកដៃសុំជំនួយពីគេដើម្បីកុំអោយអាប់មុខអាប់មាត់អ្នកសិល្បៈខ្មែរផ្សេងៗទៀតដែរ៕










