ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងសង្គមសិល្បៈកម្ពុជា មានតារាប្រុស ស្រី វ័យក្មេងជាច្រើនកំពុងានជើងចូលប្រឡូកខ្លួនក្នុងរង្វង់សិល្បៈ កែវ ទិត្យផល្លី ដែលគ្រប់គ្នាបានស្គាល់តាមរយៈកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia ។



ទោះបីជាប្អូនស្រី មិនបានលើកពានរង្វាន់ ប៉ុន្តែកុមារី កែវ ទិត្យផល្លី នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសន្ធឹកសន្ធាប់ ព្រោះតែប្អូនស្រី កែវ ទិត្យផល្លី មានទឹកសំលេងពិរោះ និង ពូកែវោហាស័ព្ទ ម្យ៉ាងទៀត ប្អូនស្រី ជាក្មេងស្រីមានអត្តចរិកល្អ គោរពចាស់ទុំ គួរឲ្យស្រឡាញ់។
កាលពីប៉ុន្មានថ្ងៃមុន ប្អូនស្រី កែវ ទិត្យផល្លី បានបង្ហោះវីដេអូឃ្លីបយ៉ាងខ្លី ខណៈដែលប្អូនស្រី កែវ ទិត្យផល្លី មានកាដូមួយជូនអ្នកម្តាយ បើទោះមិនសូវធំដុំ ប៉ុន្តែភាពកតញ្ញូរបស់ប្អូនស្រី ត្រូវបានមហាជន ពិសេសហ្វេនៗកោតសរសើរពីទឹកចិត្តស្រឡាញ់ចំពោះអ្នកម្តាយ មើលវិដេអូហើយហ្វេនៗ ឃើញហើយសែនរំភើបចិត្ត។
នៅក្នុងវិដេអូនោះ ប្អូនស្រី កែវ ទិត្យផល្លី កំពុងតែអង្គុយសំពះទៅកាន់អ្នកម្តាយ ព្រមជាមួយនឹង ប្រអប់ចិញ្ចៀន នៅក្នុងប្រអប់ ទុកសម្រាប់ជូនអ្នកម្តាយ ។ ឃើញហើយពិតជារំភើបចិត្តជំនួសអ្នកម្តាយប្អូនស្រី ដែលគាត់មានកូនស្រីដ៏ល្អ កតញ្ញូ ចំពោះម្តាយ ។
បន្ទាប់ពីបានឃើញកាដូដែលកូនស្រីជូន ធ្វើឲ្យអ្នកម្តាយ ផល្លី រំភើបចិត្តស្ទើរហោះ ពេលបានទទួលកាដូពីកូនស្រី ។ អ្នកម្តាយ កែវ ទិត្យផល្លី បានបង្ហាញអារម្មណ៍ថា " រំភើបពេញបេះដូង ឲ្យគេអាណិតស្រឡាញ់ ឲ្យកូនកាន់តែមានប្រជាប្រិយភាព"។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រអប់ចិញ្ចៀន មានចិញ្ចៀននៅក្នុងនោះ ដោយប្អូនស្រី បានទិញជូនអ្នកម្តាយជាទីស្រឡាញ់។






























មានវិដេអូ៖