កម្សាន្ត ៖ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីតារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះរូបថតជាច្រើនសន្លឹកដែលបានតែងខ្លួននៅក្នុងសម្លៀកបំពាក់ប្រពៃណី មើលទៅពិតជាសមសួនជានារីខ្មែរខ្លាំងណាស់ ។
យ៉ាងណាមិញកញ្ញា រ៉េត ស៊ូហ្សាណា គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស នៅក្នុងស្រុកខ្មែរកញ្ញាមានសម្លេងគាំទ្រច្រើនខ្លាំងណាស់ ព្រោះតែកញ្ញាជាតារាចម្រៀងស្រីមួយរូបដែលមានទាំងសមត្ថភាពនិងចំណេះដឹងខ្ពង់ខ្ពស់ គួរឲ្យកោតសរសើរខ្លាំងណាស់ ។
ហើយនេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀងស្រីរូបនេះតែងខ្លួននៅក្នុងឈុតបុរាណបែបនេះ កាលពីកន្លងទៅតារាស្រីរូបនេះក៏ធ្លាប់តែងខ្លួនបែបនេះជាច្រើនដងមកហើយ ។ នៅពេលដែលកញ្ញា រ៉េត ស៊ូហ្សាណា បង្ហាញខ្លួននៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបែបនេះឃើញថាមានការចាប់អារម្មណ៍ច្រើនពីសំណាក់ហ្វេនៗនិងថែមទាំងទទួលបានការកោតសរសើរគ្រប់ទិសទីថែមទៀតផង ៕









