ជឿជាក់ថាមហាជន អ្នកគាំទ្រ វិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ពី កុមារី ឃុយ ម៉ីហៀង ដែលជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូប ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ទោះមិនបានជោគជ័យ ក្នុងការប្រឡងក៏ពិតមែន ប៉ុន្តែនាងក៏ទទួលបានការស្រឡាញ់គាំទ្រ ខ្លាំងពីសំណាក់មហាជន ទូទាំងប្រទេស នេះដោយសារតែអត្តចរិកដ៏ល្អរបស់នាង។
ម្យ៉ាងវិញទៀត ក្រោយពីបញ្ចប់ការប្រឡងចម្រៀង គេសង្កេតឃើញថា ប៉ុន្មានឆ្នាំនេះ ឃុយ ម៉ីហៀង ក៏មានទីផ្សារសិល្បៈខ្លាំងផងដែរ ដោយឃើញលេចមុខលើឆាកប្រគំតន្រ្តី និង ចេញបទចម្រៀងថ្មីៗក្នុងផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់ ហើយក៏បានឃើញនាង នៅក្នុង Youtube ផងដែរ។
ជាពិសេសមកដល់ពេលនេះ យុវតី ឃុយ ម៉ីហៀង តែងត្រូវមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងការប្រែប្រួលរូបរាង របស់នាង ដែលតារាស្រីវ័យក្មេងរូបនេះ កាន់តែធំពេញរូបពេញរាង ពិសេស គឺស្ថិតនៅក្នុងឈុតកូនក្រមុំ ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត តាមបែបប្រពៃណីខ្មែរ ហើយថែមទាំងពាក់គ្រឿងអលង្កាពេញខ្លួនថែមទៀតផង៕




















