Apple ព្រមានពីកំហុសសុវត្ថិភាពដែលអាចឱ្យពួក Hacker ចូលទៅក្នុង iPhone, iPad និង Macs
Sophea
-

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple កំពុងព្រមានអំពីកំហុសឆ្គងដែលអនុញ្ញាតឱ្យពួក  រឹបអូសការគ្រប់គ្រងលើកុំព្យូទ័រ iPhone, iPad និង Mac ដោយជំរុញឱ្យអ្នកប្រើប្រាស់ដំឡើងការអាប់ដេតកម្មវិធីបន្ទាន់។ ការចេញផ្សាយនៅថ្ងៃពុធ (17 សីហា) និងថ្ងៃព្រហស្បតិ៍ដោយ tech titan បានធ្វើការពិពណ៌នាថានេះជាភាពងាយរងគ្រោះដែលពួក Hacker បានដឹងរួចមកហើយ ហើយប្រហែលជាកំពុងទាញយកអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់នាពេលកន្លងៗមក។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silicon Valley បាននិយាយថា "ក្រុមហ៊ុន Apple ដឹងពីរបាយការណ៍នៃបញ្ហានេះមួយនេះត្រូវបាន Hacker ធ្វើការកេងប្រវ័ញ្ចយ៉ាងសកម្ម" ។ Apple មិន​បាន​បង្ហាញ​អំពីទំហំនៃការកេងប្រវ័ញ្ចនោះឡើយ។ ​Apple គ្រាន់តែធ្វើការផ្សាយអំពីរបាយការណ៍សុវត្ថិភាពចំនួនពីរអំពីបញ្ហានេះកាលពីថ្ងៃពុធ ដោយបានធ្វើការពិពណ៌នាបច្ចេកទេសបានបង្ហាញថាHacker អាចប្រើគុណវិបត្តិ ដើម្បីគ្រប់គ្រងឧបករណ៍ ចូលប្រើទិន្នន័យ ឬសមត្ថភាពណាមួយ។

លោក Rachel Tobac នាយកប្រតិបត្តិនៃ SocialProof Security បាននិយាយថា វានឹងអនុញ្ញាតឱ្យអ្នកឈ្លានពានក្លែងបន្លំជាម្ចាស់ឧបករណ៍ និងដំណើរការកម្មវិធីណាមួយជាបន្តបន្ទាប់នៅក្នុងឈ្មោះរបស់ពួកគេ។ ការកែលម្អថ្មី និងត្រូវបានធ្វើឡើងវិញ ចំពោះឧបករណ៍មួយចំនួន ដូចជា iPhone, iPad និង Mac ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការដែលមានភាពងាយរងគ្រោះ។

អ្នកជំនាញផ្នែកសុវត្ថិភាពបានណែនាំអ្នកប្រើប្រាស់ឱ្យអាប់ដេតឧបករណ៍ដែលរងផលប៉ះពាល់ ចាប់ពី  iPhone 6S និងម៉ូដែលក្រោយៗទៀត។ ម៉ូដែល iPad ជាច្រើន រួមទាំងជំនាន់ទី 5 និងក្រោយៗទៀត ម៉ូដែល iPad Pro ទាំងអស់ និង iPad Air 2; និងកុំព្យូទ័រ Mac ដែលដំណើរការដោយ MacOS Monterey  ដែលក្នុងនោះក៏មានក៏ប៉ះពាល់ដល់ម៉ូដែល iPod មួយចំនួនផងដែរ។

Source: CNA