បើកទម្លាយ តម្លៃរ៉ូប ដែលកូនក្រមុំរបស់ Weir ស្លៀកក្នុងថ្ងៃរៀបការ ដែលមានតម្លៃរហូតដល់ទៅ....
Sophea
-

នៅថ្ងៃទី ១៧ កក្កដា ម្សិលមិញ ជាថ្ងៃមង្គលជ័យនៃការរៀបការរបស់តារាសម្ដែងលោក Weir និងភរិយារបស់លោកនាង  Vicky បានប្រព្រឹត្ដទៅយ៉ាងមានភាពសប្បាយរីករាយ ដោយ បរិយាកាសក្នុងកម្មវិធីគឺពោរពេញដោយភាពសប្បាយរីករាយ និងមានភាពរលូនខ្លាំងមែនទែន។ ។ 

ជាងនេះផងដែរ គេសង្កេតឃើញមាននូវរ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រុមំ Vicky ដោយ  សម្លៀកបំពាក់នីមួយៗគឺមានភាពស្រស់ស្អាតនិងទាក់ទាញភ្នែក ថ្លៃថ្នូរជាខ្លាំង ដោយនៅក្នុងពិធីមង្គលការនោះ រូ៉បសម្លៀកបំពាក់ដែលនាងពាក់មានរហូតដល់ទៅ ៤ ឈុត តម្លៃ​រាប់​លានឯណោះ។ 

ចាប់ផ្តើមជាមួយពិធីភ្ជាប់ពាក្យនៅពេលព្រឹក។ កូនក្រមុំ Vicki ក្នុង​ឈុត​ថៃ​ស៊ី​វ៉ា​ឡៃ​ពណ៌​ស មាន​រាង​កន្ទុយ​ត្រី​ កាត់ដេរពីសូត្រឡាំភូនពណ៌ស ត្បាញជាពិសេសសម្រាប់ Vicky រួមជាមួយឈ្មោះនៃលំនាំសូត្រនេះ "Pemonyakanarat" ក៏បន្ថែមភាពប្រណីតដល់រ៉ូបជាមួយនឹងការប៉ាក់ជាមួយនឹងគ្រីស្តាល់ Swarovski ពេញមួយឈុតផងដែរ។

កូនកំលោះស្លៀកពាក់ជាឈុតអាវធំពណ៌ប្រផេះ  អាវ​ខាងក្នុង​ជា​អាវ​ពណ៌​ស​ពាក់​លើ​អាវ ដែលជាឈុតផលិត​ពី​រោម​ចៀម​ល្អ​ដែល​នាំ​ចូល​ពី​ប្រទេស​អ៊ីតាលី។ លើស​ពី​នេះ អ្នក​ទាំង​ពីរ​បាន​ពាក់​គ្រឿង​អលង្ការ​ដែល​ផលិត​ឡើង​យ៉ាង​ពិសេស ជាមួយនឹងការតោង និងម្ជុលនៃផ្លាកសញ្ញា VW ធ្វើពីប្រាក់សុទ្ធ ស្រោបមាសស និងស្រោបដោយត្បូងពិតៗ។

សម្រាប់​ពិធី​មង្គលការ Vicky បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​បែប Super Ball Gown ដោយបន្ថែមភាពស៊ិចស៊ីជាមួយនឹងក្រណាត់រាងអក្សរ V រលោងជុំវិញដើមទ្រូង វាមានលក្ខណៈពិសេសប៉ាក់នៅលើកំភួនដៃ និងបន្ថែមភាពប្រណីតជាមួយនឹងប៉ាក់គ្រីស្តាល់ Swarovski ពេញមួយឈុតផងដែរ។ 

ស្លាកសញ្ញា VW របស់គូស្វាមីភរិយាថ្មីថ្មោងក៏ត្រូវបានប៉ាក់នៅលើក្រណាត់អំបោះសម្រាប់កូនក្រមុំដើរចូល ខណៈពេលដែល Weir ស្លៀកពាក់ឈុត Tuxedo ពណ៌ខ្មៅដ៏ប្រណិតជាមួយនឹងក្រវ៉ាត់កពណ៌ខ្មៅ។ តម្លៃ​សរុប​នៃ​រ៉ូប​កូនក្រមុំ​ទាំង​៤​ក្នុង​ពិធី​នេះ​គឺ​ជាង​១​លាន​បាត ប្រហែល 27,314 ដុល្លាអាមេរិក ។