ខ្លាំងមែន! ធ្លាប់ស្រមៃតាំងពីមិនទាន់គាស់ឈ្នះ ថាបើគាត់គាស់ត្រូវនឹងបើកអាជីវកម្មមួយនេះហើយ ពេលនេះបើកបានដូចបំណងហើយ…
សីហា
-

បាត់ដំបង ៖ ក្រោយពីទទួលបានលាភសំណាងបានក្លាយខ្លួនជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន ២០០លានរៀល ស្មើនឹងប្រមាណ ៥០,០០០ដុល្លារអាមេរិក ដែលផ្តល់ពីកំប៉ុងចេះច្រៀងរបស់គោជល់ លោក ឡាច បូរី និងភរិយាដ៏កម្សត់របស់ខ្លួន កំពុងរៀបចំផែនការជីវិតរបស់ខ្លួន រួមជាមួយនឹងផែនការអាជីវកម្មថ្មីដែលបម្រុងនឹងចាប់បើកដំណើរនៅពេលខាងមុខនេះ ដើម្បីអាចប្រែក្លាយជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរទៅថ្ងៃអនាគត់។

សេដ្ឋីថ្មីវ័យក្មេងដែលទទួលបានមហាសំណាងពីកំប៉ុងគោជល់លើទី ២ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក ឡាច បូរី បានបង្ហើបប្រាប់ពីគោលបំណងរបស់ខ្លួនក្រោយទទួលបានប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០លានរៀលពីគោជល់ ថា លោក និងភរិយានឹងយកទៅបំពេញក្ដីស្រមៃដែលធ្លាប់គិតជាយូរណាស់មកហើយនោះឱ្យបាន ដូចជា គម្រោងទិញដី គម្រោងសាងសង់លំនៅដ្ឋាន គម្រោងបង្កើតអាជីវកម្មហាងលក់បាយម្ហូប (អាហារដ្ឋាន) រួមជាមួយនឹងការបែងចែកចំណែកមួយភាគជួយដល់បងប្អូន និងការបរិច្ចាកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

លោក ឡាច បូរី បានលើកឡើងថា ៖ «ទឹកប្រាក់ដែលទទួលបានគោជល់នៅពេលនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់ជីវិតរបស់លោក ក៏ដូចជាក្រុមគ្រួសារទាំងមូល»។ លោកបានបន្តថា ៖ «តាំងពីដើមរហូតមក លទ្ធភាពដែលអាចរកបានចំណូលគឺគ្មានអ្វីក្រៅពីការងារជាកម្មករស៊ីឈ្នួលដកដំឡូងដែលប្ដូរកម្លាំងកាយជាមួយកម្រៃត្រឹម ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយត្រូវចំណាយទៅលើថ្លៃជួលផ្ទះស្នាក់នៅថែមទៀត។ ប៉ុន្តែ ពេលនេះ កំប៉ុងចេះច្រៀងរបស់ គោជល់ បានចូលមកកែប្រែជីវិត និងក្រុមគ្រួសាររបស់ខ្ញុំឱ្យមានភាពល្អប្រសើរប្រៀបដូចការយល់សុបិនយ៉ាងដូច្នោះ»។

ដោយឡែក អ្នកនាង ស៊ិន ធារី ដែលត្រូវជាភរិយារបស់មហាសេដ្ឋីថ្មីពីគោជល់ លោក ឡាច បូរី បានប្រាប់ឱ្យដឹងផងដែរថា គម្រោងសំខាន់ដែលត្រូវធ្វើក្រោយទទួលបានប្រាក់រង្វាន់ពីគោជល់ គឺការបើកអាជីវកម្មហាងលក់បាយ ម្ហូប ដ៏សមរម្យមួយកន្លែង ដើម្បីអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណង និងផែនការជីវិតក្រោយទទួលបានប្រាក់រង្វាន់ ២០០លានរៀលខាងលើនេះ លោក ឡាច បូរី និងភរិយា អ្នកនាង ស៊ិន ធារី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុនគោជល់ ដែលមានផ្តល់សំណាងដ៏មហាសាល ជួយកែប្រែជីវិតពីភាពក្រខ្សត់ មកជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់នេះ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់បណ្តាអតិថិជនដែលតែងគាំទ្រដល់ភេសជ្ជៈគោជល់ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្តល់សំណាងនូវទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០លានរៀល ស្មើនឹងប្រមាណ ៥០ ០០០ដុល្លារអាមេរិក, រថយន្តស៊េរីទំនើបម៉ាក FORD WILDTRAK យ៉ាងច្រើនរង្វាន់នៅក្នុងកំប៉ុងចេះច្រៀងរបស់ភេសជ្ជៈគោជល់ ដែលកំពុងមានដាក់លក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ សូមចូលរួមស្វែងរកសំណាងរបស់លោកអ្នកដែលផ្តល់ជូនពីកំប៉ុងចេះច្រៀងគោជល់ទាំងអស់គ្នា។ អ្នកឈ្នះរង្វាន់ធំ និងក្លាយជាសេដ្ឋីលឿនដូចផ្លេកបន្ទោលអាចជារូបអ្នក៕

គោជល មានរង្វាន់ពិត ចែកពិត និងជួយឱ្យលោកអ្នកក្លាយជាអ្នកមានភ្លាមៗ !