ហេតុអ្វីគេនិយាយថាកាមេរ៉ា OPPO Reno7 ស៊េរីថ្មីមានលំនាំដូចទៅនឹងភ្នែកឆ្មា?
សីហា
-

បច្ចេកវិទ្យាកាមេរ៉ាលើស្មាតហ្វូន ជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបក្នុងយុគសម័យថ្មីនេះ។ ដោយឡែកឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនលើពិភពលោក បែរជាផ្តោតទៅលើកាមេរ៉ាក្រោយជាចម្បងច្រើនជាងកាមេរ៉ាស៊ែលហ្វីទៅវិញ និងមិនសូវយកចិត្តទុកដាក់ខ្ពស់ក្នុងការវិវត្តលើកាមេរ៉ាមុខប៉ុន្មានឡើយ ដែលនាំឲ្យកាមេរ៉ាមុខគ្មានការប្រែប្រែ និងគ្មានការផ្លាស់ប្តូរអ្វីច្រើនឡើយ។

ទន្ទឹមនឹងនេះស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះ OPPO បានជីកកកាយវិវត្តខ្លួនលើកាមេរ៉ាស៊ែលហ្វី ឬកាមេរ៉ាមុខឲ្យកាន់តែវិសេសជាងមុននៅលើស្មាតហ្វូនរបស់ខ្លួនគឺ OPPO Reno7 ស៊េរីថ្មី ដែលជាកាមេរ៉ាដំបូងបង្អស់មានលំនាំដូចភ្នែកឆ្មា ព្រោះភ្នែកឆ្មាមានពន្លឺភ្លឺអាចមើលឃើញច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតក៏ដោយ។ ចំណែកកាមេរ៉ាស្មាតហ្វូននេះវិញដូចគ្នាគឺវាអាចថតរូបកាន់តែភ្លឺច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។

ជាការពិតណាស់ សម្រាប់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 នេះនឹងបង្ហាញខ្លួនឆាប់ៗ ជាមួយចំណុចលេចធ្លោដ៏ធំបំផុតគឺបច្ចេកវិទ្យាសេនស័រកាមេរ៉ាមុខកម្រិតកំពូល IMX709 ដែលក្រុមហ៊ុន OPPO និង Sony បានធ្វើការសហការគ្នា និងដំបូងគេបង្អស់លើពិភពលោក ដើម្បីបង្កើនសមត្ថភាពកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត និងលេចធ្លោជាងពេលណាៗទាំងអស់ក្នុងការចាប់យករូបភាពដ៏ស្រស់ស្អាត និងច្បាស់គ្រប់ពេល។

មិនតែប៉ុណ្ណោះ OPPO Reno7 បានផ្តោតសំខាន់និងអាប់ដេតលើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ជំនាន់ថ្មីឲ្យកាន់តែលេចធ្លោ ល្អឥតខ្ចោះគ្រប់កាលៈទេសៈ និងបង្កើនរូបភាពមានភាពទាក់ទាញជាងមុនៗ។

ក្នុងនោះសូម្បីស្ថាប័នព័ត៌មានក្នុងស្រុក តារាល្បីៗ និងអតិថិជនក៏បានលាន់មាត់និយាយតៗថា OPPO Reno7 សមត្ថភាពកាន់តែប្រសើរជាងមុនទ្វេដង ពិសេសវាបំពាក់ដោយបច្ចេកវិទ្យាទំនើបៗនឹកស្មានមិនដល់។ អ្វីដែលទាក់ទាញខ្លាំងជាងគេនៅពេលនេះគឺវាបានផ្លាស់ប្តូររូបរាងតុបតែងថ្មីទាំងស្រុងប្រៀបដូចបង្វែរអារម្មណ៍អ្នកប្រើប្រាស់ឆ្ពោះទៅកាន់ភាពទាន់សម័យ ភាពស៊ីវិល័យថែមមួយកម្រិតទៀត។

អ៊ីចឹងធានាថាវត្តមានរបស់ OPPO Reno7 ស៊េរីថ្មីលើកនេះមិនឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ។ ហើយឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅ ចំពោះតម្លៃ កាដូ និងព័ត៌មានលម្អិតៗ OPPO ប្រចាំប្រទេសកម្ពុជានឹងជម្រាបជូនក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno7 Series នាថ្ងៃទី28 ខែមីនា ឆ្នាំ2022 ចាប់ពីវេលាម៉ោង 7 យប់តទៅ និងមានផ្សាយជូនទស្សនានៅលើផេគហ្វ៊េសប៊ុក OPPO រួមទាំងឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មី Reno7, កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត។ សម្រាប់ព័ត៌មានលម្អិតៗ លក្ខណៈសម្បត្តិផ្សេងៗលោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ មិនអាចរង់ចាំការមកដល់របស់ OPPO Reno7 បានឡើយ!!!