ថាអីចេសខុស! កីឡាករ Manny Pacquiao ឌឺដង ក្រោយវាយឈ្នះកីឡាករ Keith Thurman ហើយដាក់ឈ្មោះឆ្កែសុទ្ធតែ…
សីហា
-

ភីលីពីន៖ ក្រោយពីកំពូលកីឡាករប្រដាល់របស់ភីលីពីន Manny Pacquiao បានធ្វើការប្រកួតយកឈ្នះទៅលើកីឡាករអាមេរិក Keith Thurman កាលពីឆ្នាំ២០១៩ នៅក្នុងការដណ្ដើមខ្សែក្រវ៉ាត់WBA ។ក្រោយពីឈ្នះការប្រកួត ត្រលប់ទៅប្រទេសភីលីពីនវិញ Paquiao បានបង្ហោះនូវលើបណ្ដាញសង្គមអ៉ីនស្ដារក្រាមរបស់លោកក្នុងការទទួលបាននូវសត្វឆ្កែមួយក្បាល ដោយលោកបានដាក់ឈ្មោះវាថា Thurman ដែលយកតាមឈ្មោះកីឡាករអាមេរិកលោក Keith Thurman។

នៅក្នុងការផ្គូរផ្គងមួយរបស់Paquiao ជាមួយនឹងកីឡាករ Errol Spence នៅខែសីហា ឆ្នាំ២០២១ខាងមុខនេះ ក៏មានការចូលរួមពីលោក Keith Thurman ផងដែរ ដោយក្នុងនោះលោកបានលោតចូលមុខកាំមេរ៉ា ដោយយករឿងអំពីឆ្កែរបស់ Paquiao មកសួរថា ហេតុអ្វីបានដាក់ឈ្មោះឆ្កែថា Thurman? តើឆ្កែនោះនៅដែរឬទេ មកទាល់បច្ចុប្បន្ននេះ? លោកបានចោទសួរសំនួរជាច្រើនទៅ Paquiao អំពីឆ្កែប៊ូលដក ដែលមានឈ្មោះដូចលោកបែបនេះ?

ចំណែកឯកីឡាករPaquiao វិញមិនបានចាប់អារម្មណ៍នោះឡើយ ព្រោះមិនដឹងថាជាលោក Keith Thurman។ ក្រោយពីស្គាល់ថាជាលោក Thurman កីឡាករPaquiao បានទទួលស្គាល់ថាឆ្កែដែលោកដាក់ឈ្មោះពិតជាយកតាមឈ្មោះកីឡាកររូបនេះមែន បន្ទាប់មកអ្នកទាំងពីរបានចាប់ដៃគ្នា និងនាំគ្នាសើចយ៉ាងហួសចិត្ត៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ Talksport