ញាក់សាច់! ឃើញឡាយលក់ ប្រហុក ផ្អក តាមវាលស្រែសោះ ពេលនេះ នេន ទុំ ជះលុយជិត២០ម៉ឺនដុល្លារ ទិញរថយន្តទំនើប
សីហា
-

មួយរយៈចុងក្រោយនេះ ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវិដ១៩ មិនទាន់ធូរស្បើយនៅឡើយ ក៏មានតារាសម្តែង និងចម្រៀងជាច្រើននាក់ បានឈានជើងចូលមកវិស័យអនឡាញវិញម្តង ដូចទៅនឹង តារារ៉េប នេន ទុំ ដោយនៅមុននេះបន្តិចលោកបង្ហោះហ្វេសប៊ុកបង្អួតឡានថ្មី សេរីទំនើប ដែលជាកាដូគាប់ចិត្តទិញជូនខ្លួនឯងជាពិសេសដែលខំប្រឹងកន្លងមក ហើយបើក្រឡេកទៅតម្លៃ នេនទុំ បានបង្ហើបថារាប់សិបម៉ឺនដុល្លារកប់ពពកតែម្ដង។

បើយោងតាមគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា “ជាដំបូងខ្ញុំសូមអរគុណដល់អ្នកម្តាយ️️ជាទីស្រឡាញ់របស់​ខ្ញុំ​ ដែលតែងតែលេីកទឹកចិត្តកូន​ អរគុណដល់អ្នកគ្រប់គ្នាដែលតែងតែស្រឡាញ់​ និង​ គាំទ្ររូបខ្ញុំកន្លងមក​ ខ្ញុំ​មានថ្ងៃនេះគឺដោយសារអ្នកទាំងអស់គ្នាបានផ្តល់ឱកាសដល់រូបខ្ញុំ​ មិននឹកស្មានថាខ្ញុំមានថ្ងៃមកឈរនៅទីនេះទាល់តែសោះ​ វាពិតជាអស្ចារ្យខ្លាំងបំផុតសំរាប់ជីវិតមួយនេះ​ 195000$”។

ក្រោយពីបង្ហោះសារលាយលំជាមួយរូបភាពឡានដ៏ទំនើបនេះក៏មានមហាជនជាច្រើន កោតសរសើពីសមត្ថភាព ដែលអាចរកលុយយ៉ាងច្រើនកប់ពពក ដែលអាចមកពីចំនេញពីការលក់ប្រហុក ផ្អក ហើយសន្សំទុកដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន៕