ធ្លាប់តែស្តាប់បទ Remix តែមិនស្គាល់មុខម្ចាស់ភ្លេង នេះជា Producer Aaron SZ ដែលបងប្អូនយុវវ័យទទួលស្គាល់ថា ជាអ្នក Remix បទភ្លេងបានយ៉ាងពិរោះ…(មានបទភ្លេង)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់នូវបទចម្រៀង Remix ដែលបទទាំងនេះត្រូវបានគេយកទៅចាក់ក្នុង​ ក្លឹប កន្លែងកំសាន្ត និងតន្ត្រីនានា។ ការ Remix បទចមៀង គឺការបញ្ចូលគ្នាឡើងវិញត្រូវបានបង្កើតឡើងពីបទចម្រៀងមួយ ឬច្រើនដែលផ្នែកខ្លះនៃសមាសភាពត្រូវបានកែប្រែ ឬឧបករណ៍ជាក់លាក់ត្រូវបានជំនួស។ ដើម្បីបង្កើតការផលិត ឬបង្កើតបទភ្លេងឡើងវិញវាជាការសំខាន់ដែលអ្នកកែសំរួលដែលអ្នកប្រើគាំទ្រកាត់តចូលរួមរំកិលបទ និងអនុវត្តបែបផែនសមស្របទៅនឹងបទ។ មុខងារទាំងនេះអាចត្រូវបានគេហៅថាជាមូលដ្ឋានដែលពិបាក ទាល់តែអ្នកមានអាជីបទើបអាចបង្កើតបាន។

យ៉ាងណាមិញ បើនិយាយពីយុវវ័យដែលចូលចិត្តស្តាប់តន្ត្រីបែប Remix ឬអ្នកចូលចិត្តកម្សាន្តនៅតាមក្លិបនានា ប្រាកដជាស្គាល់ Producer Aaron SZ ដែលបងប្អូនយុវវ័យខ្លះស្គាល់តាមរយៈបណ្តាញសង្គម Youtube និងFacebook ដោយគ្រាន់តែចូលទៅកាន់កន្លែង Search ឫ ស្វែងរក សរសេរពាក្យថា Aaron SZ បងប្អូន និងឃើញបទចម្រៀង Remix ជាច្រើនសន្ធឹកសន្ធាប់សុទ្ធសឹងជាបទពិរោះ និងទទួលបានការគាំទ្រពីបងប្អូនយុវវ័យទាំងខ្មែរ និងបរទេស។

ក្នុងនោះដែរ ក្នុងការ​ខិតខំ​ព្យាយាម​ដែល​កើត​ចេញ​ពី​ឆន្ទៈ​របស់​គាត់ផ្ទាល់ ​ក្នុង​វិស័យសិល្បៈ​តន្ត្រី​ ដែលបង្កើតដោយខ្លួនឯងមិនចំលងពីគេ គាត់ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានបងប្អូនបាន Download ទុកស្តាប់ និងរាំលេងក្នុងពេលដែលមានការជួបជុំគ្រួសារមិត្តភក្ភិ និងពិធីជប់លៀងផេ្សងៗផងដែរ។

បើយោងតាមការសន្ទនាជាមួយគាត់ គាត់ចង់ឲ្យបងប្អូនយុវវ័យទាំងអស់ ងាកមើលធ្វើបទភ្លេង Remix ដោយខ្លួនឯង ហើយក៏ចង់ចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់បងប្អូនដែលចូលចិត្តចង់ធ្វើបទភ្លេង Remix ដោយខ្លួនឯង។ មិនតែប៉ុណ្នោះ បទចម្រៀងដែលគាត់ Remix ក៏មានបទភ្លេងខ្លះ ទុកលក់សម្រាប់ ការចាក់នៅក្នុងក្លឹប និងបទភ្លេងមួយចំនួនទៀត គឺទុកឲ្យបងប្អូនទាញយក​ Free Free តែម្តង៕ សូមស្តាប់បទចម្រៀង Remix ខាងក្រោម៖