កក្រើកឆាក Miss Universe បន្ទាប់ពីបវរកញ្ញាកម្ពុជា រ៉េត សារីតា បញ្ចេញក្បាច់ដ៏អស្ចារ្យបែបនេះ…(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតណាស់កម្មវិធី Miss Universe ឆ្នាំនេះត្រូវបានធ្វើឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក នេះជាកម្មវិធីប្រគួតប្រជែងដ៏ធំលំដាប់ពិភពលោកមួយដែលមានបវរកញ្ញា តំណាងប្រទេសជាច្រើនរូបបានទៅចូលរួមប្រគួត ហើយនៅក្នុងនោះដែក៏មានបវរកញ្ញាតំណាងប្រទេសកម្ពុជាយើងម្នាក់ផងដែរ ។ 

ជាមួយគ្នានេះដែរ កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញា Miss Universe ដែលតំណាងជាតិឲ្យប្រទេសកម្ពុជា ពេលនេះកញ្ញាកំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីប្រ

គួតនៅក្នុងកម្មវិធីដ៏ធំមួយនេះហើយក៏មានបវរកញ្ញាជាច្រើននាក់ទៀតដែលមកពីប្រទេសផ្សេងៗក៏មកចូលរួមប្រគួតប្រជែងនៅក្នុងកម្មវិធីមួយនេះដូចគ្នាដែរ ។ 

ជាក់ស្តែងនេះបើយោងតាមការបង្ហោះរបស់អ្នកគាំទ្របវរកញ្ញា កម្ពុជាយើងម្នាក់បន្ទាប់ពីបានឃើញកញ្ញា រ៉េត សារីតា ឡើងសម្តែងនៅលើឆាក Miss Universe អមជាមួយនិងឈុតតំណា

ងជាតិហើយគាត់បានរៀបរាប់បែបនេះថា ៖ «អស្ចារ្យណាស់ អស្ចារ្យខ្លាំងមែនទែន គាត់ធ្វេីបានល្អខ្លាំងណាស់ ជាពិសេសកន្លែងយកជេីងធាក់ដងលំពែង (ត្រីសូល៍) 

ឡេីងលេី ឡេីងភ្ញាក់ព្រឺត មិនថាខ្ញុំមិនថាគណៈកម្មការឬអ្នកមេីលទេ ច្បាស់ជាភ្ញាក់គ្រប់គ្នាត្រង់ចំណុចនេះព្រោះឈរស្ងៀមៗធ្វេីមុខមំាសុខៗគាត់ទាត់វាឡេីង ឮសម្លេងគេហ៊ោគ្រប់គ្នា

 សរសេីរគាត់ឆ្លាតក្នុងការចេះរកគំនិតធ្វេីឲឈុតកាន់តែមានភាពទាក់ទាញ តែក៏ភ័យដែរដែលគាត់បង្វែរខ្លួនមកក្រោយប្រហែលក្រឡាច់ជេីងឬជាន់សំពត់ តែមិនមែនជាបញ្ហាអីទេ » ៕ សូមទស្សនាវិដេអូខាងក្រោម៖