វីវហើយ! តារាសម្តែងថៃ នាង Ploy បានប្រាប់ថា ខ្លួនបានឆ្លងកូវីដ១៩ នៅក្នុងការធ្វើតេស្តលើកទី៤ ហើយថែមទាំង….
សីហា
-

ថៃ៖ ប្រិយមិត្តដែលនិយមតានដានរឿងថៃប្រាកដជាស្គាល់តួសម្តែង នាង Ploy chermarn ដែលថ្មីៗនេះកក្រើកនៅប្រទេសថៃហើយតេស្តរកមេរោគកូវិដ១៩​លើកទី០៤ មានវិជ្ជមានកូវិដ១៩ ហើយពេលនេះមានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកសិល្បៈថៃជាច្រើន ដោយគិតមកដល់ថ្ងៃនេះមានតារាខ្លះកំពុងតែសម្រាកព្យាបាល អ្នកខ្លះកំពុងតែបន្តធ្វើតេស្ត ការភ្ញាក់ផ្អើលខ្លាំងនេះ ដោយសារតែ Khom Chauncheun បានទទួលមរណៈភាពដោយសារជំងឺកូវិដ ។

តារាស្រីដែលមានវ័យ ៣៨រូបនេះ ក៏បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកពីអការៈ និងពេលវេលារបស់នាង ឆ្លៀតក្នុងឪកាសនេះ នាងក៏បានធ្វើការសុំទោសទៅអ្នករាល់គ្នា ដែលបានរងផលប៉ះពាល់ពីនាង ថែមទៀតផង ហើយធ្វើការតេស្តលើកទី៤ បានបង្ហាញរោគសញ្ញាថា នាងពិតជាឆ្លងជំងឺកូវិដ១៩ ពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរថា ពេលនេះតារាស្រី Ploy ក៏កំពុងតែសម្រាកព្យាបាលហើយដែរ ចំណែកឯមហាជនអ្នកគាំទ្ររបស់នាងក៏កំពុងតែមានការព្រួយបារម្ភចំពោះសុខភាពរបស់នាង ហើយក៏មានហ្វេនៗជាច្រើនផ្ញើសារជូនពរឲ្យនាងឆាប់ជាពីជំងឺកូវិដ១៩នេះ៕