ជីវិតមានតែការតស៊ូ! ក្មេងប្រុសម្នាក់ជិះកង់ដើរលក់ស្វាយតាំងពីព្រឹកដល់យប់ ហើយល្ងាចបានសម្រាកហូបបាយ…
សីហា
-

ជិវិតមនុស្សយើងម្នាក់ៗកើតមកគ្មាននរណាម្នាក់ចង់ក្រលំបាក តែធ្វើម្តេចព្រេងវាសនាមនុស្សយើង កើតមកមិនដូចគ្នា អ្នកខ្លះក៏កើតមកចំត្រកូលអ្នកមានទ្រព្យធន អ្នកខ្លះទៀតកើតមកប៉ះចំអ្នកក្រីក្រ ដូច្នោះកើតមកក្រមិនមែនជាកំហុសឪពុកម្តាយឡើយ មានតែការខិតខំតស៊ូ ដើម្បីជួយម្តាយឪពុករបស់យើង ព្រោះពួកគាត់បង្កើតយើងមកមិនស្រួលនោះ ទម្រាំយើងម្នាក់ៗបានឃើញពន្លឺថ្ងៃ និងធំពេញវ័យ។

យ៉ាងណាមិញ ដូចក្មេងប្រុសម្នាក់នេះ គាត់បានជួលសម្រាលការងារឪពុកម្តាយរបស់គាត់ ដោយសារតែបញ្ហាប្រទេសយើងកំពុងតែជួបវិបត្តិជំងឺកូវិដរីករាលដាល ធ្វើឲ្យម្នាក់ៗលំបាកនឹងប្រកបរបរកស៊ីជាដើម។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Savuth Sem បានរៀបរាប់ខាងក្រោម“ជួបប្អូនប្រុសម្នាក់ជិះកង់លក់ស្វាយនៅម្តុំទឹកល្អក់៣ ស្វាយមួយថង់តម្លៃ៥០០០៛

 គាត់ជិះកង់ពីផ្សារដីហុយដើរលក់តាំងពីព្រឹកដល់ល្ងាចហើយ អាសូរណាស់ម៉ោងប្រហែល៥ល្ងាចហើយ ទើបបានហូបបាយ សួរទៅប្អូនថា ទើបលក់បានលុយទិញបាយហូប និងបន្តថា បងអើយ! ខ្ញុំមិនសូវបានរៀនទេព្រោះរវល់ជួយលក់ម្តាយ (គាត់រើសអេតចាយ ក្នុងកំឡុងពេលកំវីដ)។ ប្អូនប្រុសមានអាយុ១៤ឆ្នាំ មានស្រុកកំណើតនៅស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្សារដីហុយ រៀនថ្នាក់ទី៣ ពេលទំនេរជិះកង់លក់ស្វាយ។ល។)សូមកោតសរសើរភាពក្លាហាន និងការតស៊ូរបស់ប្អូន។ បើជួបប្អូនសូមជួយទិញគ្នាផង កុំតថ្លៃ ទុកគ្រាន់រៀនសូត្រ និងជួយបន្ទុកឪពុកម្តាយ”៕