ពូកែមែន! កូននេនតូចមួយព្រះអង្គមិនដែលនៅស្ងៀម ឧស្សាហ៍ព្យាយាម និងពូកែឆ្នៃប្រឌិតបានយ៉ាងស្អាត ដូចជា….
សីហា
-

ការងារពិតជាសំខាន់សម្រាប់បុគ្គលម្នាក់ៗពីព្រោះពួកគេត្រូវធ្វើការដើម្បីបានថវិកាសម្រាប់ចិញ្ចឹមជីវិតខ្លួននិងគ្រួសារឬដើម្បីសម្រេចគោលបំណងអ្វីមួយនៅក្នុងជីវិតរបស់ពួកគេ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាចំនួនប្រជាជនកម្ពុជាបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេសមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែពួកគាត់មានការយល់ដឹងច្រើនអំពីសារៈសំខាន់នៃការសិក្សា។ទន្ទឹមនឹងការកើនឡើងនេះ ការប្រកួតប្រជែងក្នុងទីផ្សារការងារក៏កើតមានឡើងផងដែរ។ បេក្ខជនដែលបានដាក់ពាក្យបម្រើការងារសុទ្ធតែមានចំណេះដឹងខ្ពស់ដូចគ្នា ប៉ុន្តែនយោជកត្រូវការបុគ្គលិកតែមួយចំនួនប៉ុណ្ណោះ។

ងាកមកមើលរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពដ៏តស៊ូរបស់នេនតូចមួយព្រះអង្គដែលមានព្រះជន្មប្រហែលជា១០ឆ្នាំ គង់នៅវត្ត ព្រះពញាចន្ទរាជារាម ហៅវត្ត ច្រកស្ដេច ស្ថិតនៅក្នុងភូមិ ច្រកស្ដេច ឃុំ ពាមស្រុក សាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ព្រះអង្គ មិនដែលទំនេរដៃឡើយ គឺតែងតែឧស្សាហ៍ព្យាយាមជានិច្ចនៅពេលដែលទំនេរ ក្រៅពីរៀនសូត្រធម៌ហើយ គឺធ្វើការគ្រប់មុខឲ្យតែទំនេរដៃ និយាយរួមគឺជាក្មេងដែលពូកែឆ្នៃប្រឌិត ដាំបន្លែ កាត់រូបកាដុងទឹកសុទ្ធឆ្នៃជាឧបករណ៍សំរាប់ដាំដុះជាផ្កា និងយកមកយកដើម្បីជួយដល់វត្តផងដែរ។

យ៉ាងណាមិញ ក្រោយពីផុសសកម្មភាពរបស់នេនតូចរួចមក ក៏បានមហាជនជាច្រើនមានការគាំទ្រ និងក៏ដូចជាពេញចិត្តនឹងទង្វើបែបនេះ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ព្រះភិក្ខុសុធម្មបញ្ញោ សែម សំណាង ព្រះគ្រូចៅអធិការវត្តច្រកស្ដេច បានរៀបរាប់ខាងក្រោមនេះ“កូននេនសាមណេរ គួន សារ៉េម មិនដែលចេះនៅស្ងៀមដូចគេដ៏ទៃមិនដែលឃើញចេះសឹងពេលថ្ងៃដែរ ហើយតែងតែរពឹកហើយមាននៅគំនិតការឆ្នៃប្រឌិតយ៉ាងស្អាត់ជួយចែករំលែកផង”៕