សូមប្រុងប្រយ័ត្នផង ! ថ្ងៃនេះ មាននារីម្នាក់អាយុទើប ២០ ឆ្នាំបាន ស្លា ប់ បាត់បង់ជីវិតភ្លាមៗដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១ បានមានហេតុការណ៍ភ្ញាក់ផ្អើលមួយគឺមាននារីម្នាក់បាន ស្លា ប់ ភ្លាមៗនៅ ចំណុចរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នារីម្នាក់មានឈ្មោះថា រ័ត្ន ចាន់ណារុណ អាយុជាង ២០ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅខណ្ឌ ជ្រោយចង្វារ បានទទួលមរណភាពបន្ទាប់ពីនាងបានជិះម៉ូតូ ចុះពីលើស្ពានជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ហើយបានទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនស្លា ប់ តែម្តង ។


ក្រោយពេលឃើញហេតុគេបានឃើញមានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការសះការគ្នាជាមួយជំនាញវាស់វែង យកវត្ថុតាំងទាំង២ គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ចំណែកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនង ក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕