ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា រៀបរាប់ពីអារម្មណ៍របស់ខ្លួនពេលកំពុងឆ្លងសាឡាង ទាំងខ្យល់កំពុងបក់បោកខ្លាំងស្ទើរតែ...(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថ្មីៗប្រទេសកម្ពុជាបានជួបប្រទះនិងខ្យល់ព្យុះមួយដែលបានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការដួលរលំនិងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ មិនត្រឹមតែប៉ុណ្ណោះទេខ្យល់ព្យុះដែលកម្ពុជាបានជួបនេះគឺមានលក្ខណៈកាចសាហា វ និងគួរឲ្យខ្លាចខ្លាំងណាស់ វាមានកម្លាំងខ្យល់ខ្លាំង ។​

យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺស្របពេលដែលមេឃកំពុងតែអួរអាប់ មានខ្យល់បក់បោកខ្លាំង ពេលនោះស្រាប់តែមានបងប្អូនយើងជាច្រើនបានជិះសាឡាងឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាង ម្នាក់ៗពោពេញទៅដោយអារម្មណ៍ភ័យបុកពោះយ៉ាងខ្លាំង ព្រោះទិដ្ឋភាពពេលនោះមិនខុសគ្នាពីដូចនៅក្នុងរឿងនោះទេ ។ 

ដោយឡែកបើយើងមកស្តាប់តាមការបកស្រាយពីអារម្មណ៍របស់ពិធីការិនីជើងចាស់ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា ដោយពេលនោះដែរអ្នកនាងក៏បាននៅលើសាឡាងដែរ ពេលឃើញទិដ្ឋភាពបែបនោះហើយអ្នកនាងមានអារម្មណ៍ថាភ័យខ្លាំងណាស់ រកពាក្យថ្លែងមិនបានទេ ព្រោះមិនដែលបានជួបប្រទះដោយផ្ទាល់ចំពោះហេតុការណ៍មួយនេះ ជាចុងក្រោយអ្នកនាងបានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនថា ៖ នៅពេលនោះខ្ញុំកំពុងនៅលើសាឡាងនោះ !ឃើញទិដ្ឋភាពភាពជាក់ស្ដែង ខ្យល់ខ្លាំង ទប់ខ្លួនសឹងមិនជាប់៕