ភ្ញាក់ព្រឺត ! ជិតចូលឆ្នាំខ្មែរ ម៉ាដូណា បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះឃើញហើយចង់គាំង....
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជបានស្គាល់រួចមកហើយថាតារាសម្តែងដែលស្រឡាញ់ភេទដូចគ្នា លោក ម៉ាដូណា គឺជាសិល្បករម្នាក់ដែលកំពុងតែមានប្រជាប្រិយព្រោះថាតារាសម្តែងរូបនេះពូកែខាងសម្តែងលក្ខណៈកំប្លែងៗឲ្យទស្សនិកជនជាច្រើនបានសើចសប្បាយបិតមាត់មិនជិតទេគ្រប់ពេលឲ្យតែបានទស្សនាការសម្តែងរបស់លោក ។ 

យ៉ាងណាមិញថ្មីៗនេះលោក ម៉ាដូណា បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះសំណើចយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញពីសិល្បតែងខ្លួនប្លែកៗរបស់លោក ​មិនត្រឹមតែប៉ុណ្ណោះទេលោកថែមទាំងបានភ្ជាប់មកជាមួយនិងសារបែបនេះផងដែរថា ៖

«កុំខ្លាចអី ពុកម៉ែបងប្អូន ខ្ញុំចុះមកនេះដើម្បីមកដេញកូវីដ នឹងខ្មោចព្រាយអោយរលាយចេញពីភពផែនដីយើងទេ ចូលពុកម៉ែបងប្អូនផ្តិតរូបនេះដាក់តាមមុខផ្ទះការពារគ្រោះចង្រៃ សូម្បីតែឆ្កែក៍វាអត់ព្រុះដែល» ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពរប់លោក ម៉ាដូណា នៅខាងក្រោមនេះទាំងអស់គ្នា ៖​