ពិតជាសោកស្តាយ ! បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩
-

ភ្នំពេញ ៖ មន្ទីពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ នេះបានជូនដំណឹងទៅដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី នៃមន្ទីពេទ្យកាល់ម៉ែតទាំងអស់ឲ្យបានជ្រាបថា ៖ លោក ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោន៍ នៃមន្ទីរពេទ្យកាល់ម៉ែតបានទទួលមរណភាពនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥ នាទីព្រឹកក្នុងអាយុ ៤៧ ឆ្នាំ ដោយសារតែរោគគាពាធ ។

ជាមួយគ្នានេះដែរនេះបើយោយតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ លោក ប៊ុន ទិវា បានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៣ មេសា គឺជាបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ៕