នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការផ្តល់ព័ត៏មាន ពីមន្ទីរពេទ្យ ហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ដែលរស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លា ប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង៤០ានទី រលងអាធ្រាត្រ និងបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លា ប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥៥នាទីព្រឹក។

ករណីបុរសជនជាតិខ្មែរមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ជាតិសុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លា ប់បាត់បង់ជីវិត នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត។

ករណីបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តជំងឺពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៥៥នាទី អ្នកជំងឺក៏បានស្លា ប់បាត់បង់ជីវិត។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ករណីបុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ខាងលើនេះបានស្លា ប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។ ករណីបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩៕


