OPPO សម្ពោធ Find X3 Pro ដែលជាស្មាតហ្វូនបណ្តុំមួយពាន់លានពណ៌ ដំបូងបង្អស់លើពិភពលោក ជាមួយកាមេរ៉ាភ្លោះថតរូបបានរាប់ពាន់លានពណ៌
សីហា
-

កាលពីថ្ងៃទី 11 មីនា 2021 ថ្មីៗនះនៅទីក្រុងហ្សិនស៊ិនប្រទេសចិន ក្រុមហ៊ុនបានបង្ហាញនូវស្តង់ដារថ្មីនៃស្មាតហ្វូនកម្រិតកំពូល (Flagship) នោះគឺ OPPO FindX3Pro ដែលមានបណ្តុំរាប់ពាន់លានពណ៌ ដោយផ្តើមចេញពីភាពលេចធ្លោនាំមុខលើវិស័យឧស្សាហកម្មនេះ Find X3 Pro បានលេចរូបរាងជាមួយប្រព័ន្ធ Full-path 10-bit Colour Management System និងប្រព័ន្ធបង្ហាញពណ៌ពិតៗរាប់ពាន់លាន (True Billion Colour Display )។ មិនមែនតែកាមេរ៉ាមួយទេ ប៉ុន្តែគឺបំពាក់កាមេរ៉ាស្មាតហ្វូនពីរដែលមានពណ៌រាប់ពាន់លានដែលជម្រុញចិត្តអ្នក ជាមួយនឹងការរចនាគែមកោងប្លែកនៃតួទូរសព្ទ មើលទៅរលើបរលោង ពេញដោយប្រណិតភាពខ្ពស់។ OPPO FindX3Pro បំពាក់នូវបន្ទះឈីប Qualcomm® ខ្លាំងសម្រាប់ទូរសព្ទ Flagship ល្បឿនកំពូល បច្ចេកវិទ្យាសាកថ្មលឿនពិសេស (VOOC Flash Charging) ដែលបានបង្កើតនូវទម្រង់ដ៏ល្អឥតខ្ចោះនិងកំណត់ស្តង់ដារថ្មីនៃស្មាតហ្វូន Flagship កំពូលៗ។

លោក Lie Liu នាយកផ្នែកទីផ្សារជាសកលនៃក្រុមហ៊ុន OPPO បានមានប្រសាសន៍ថា “យើងបានទទួលការបំផុសគំនិតពីជម្រៅដ៏ជ្រៅពីអនាគត បច្ចុប្បន្ននិងអតីតកាល ដើម្បីផលិតចេញ OPPO Find X3 Pro ឱ្យសមនឹងតម្រូវការជីវិតរបស់អ្នកឆ្ពោះទៅកាន់ពិភពដ៏ថ្មីទំនើបមួយ។ ភាពល្អឥតខ្ចោះមានគ្រប់ចំណុចតូចៗ ទាំងខាងក្នុង និងខាងក្រៅ ត្រូវបានរចនាឡើងដើម្បីផ្តល់ថាមពល ភាពបត់បែន ប្រកបដោយភាពរឹងមាំ និងធ្វើឱ្យមានអារម្មណ៍ស្រស់បំព្រងជាមួយនឹងភាពឆ្លាតវៃនៃពណ៌រាប់ពាន់លានពណ៌” ។

ការរចនាមិនឆាប់សាបតាមអាយុកាល សោភ័ណភាពនាពេលអនាគត

OPPO Find3 X3 Pro ស្តើងស្រាលរលើបរលោង ជាមួយនឹងកញ្ចក់ដែលរលូន គែមកោង ដែលជាចំណុចលម្អិតតូចៗរហូតដល់ 2000 ចំណុចលើរូបរាងដ៏ល្អឥតខ្ចោះនេះ។ ភាពរលើបរលោងនិងការរចនាដ៏ល្អឥតខ្ចោះនៃទូរសព្ទនេះ បានមកពីគំនិតរួមគ្នាបែបវិស្វកម្មដែលនាំមុខជាមួយរចនាបថប្លែកៗ។ Find X3 Pro មានរាងស្លីមស្តើងស្រាល ជាមួយនឹងកម្រាស់ 8.26មីល្លីម៉ែត្រនិងទម្ងន់ 193 ក្រាម ដែលងាយស្រួលដាក់ចូលឬហូតចេញពីក្នុងហោប៉ៅបានយ៉ាងស្រួល ជាមួយនឹងបច្ចេកវិទ្យាការពារជម្រាបទឹក IP68 និងមិនងាយជាប់ធូលី។

អេក្រង់បង្ហាញដែលមានពណ៌រាប់ពាន់លានពិតៗ

លោកអ្នកអាចឃើញពិភពលោកដ៏ងាយៗក្នុងដៃ ជាមួយនឹងអេក្រង់ QHD+ (3216 x 1440) OLED ដែលមានពណ៌ ពាន់លានពណ៌ ដែលមានទំហំ 6.7 អ៊ីញ ផ្តល់ផាសុកភាពនិងលាតសន្ធឹងស្ទើរពេញអេក្រង់ ដែលមានកម្រិតពន្លឺទាបនិងផ្តល់ប្រយោជន៌ខ្ពស់គួបផ្សំជាមួយប្រព័ន្ធគ្រប់គ្រងពណ៌ 10ប៊ីត (OPPO’s Full-path 10-bit Colour Management ) របស់ OPPO ដែលជួយឱ្យអេក្រង់មើលឃើញរឹតតែអស្ចារ្យ។

OPPO FindX3 Pro មានកម្រិតដង់ស៊ីតេភ្លឺច្បាស់ខ្ពស់បំផុត 525PPI ជាមួយនឹងភាពច្បាស់រហូតដល់ 1300 nits ដែលមើលទៅច្បាស់និងភ្លឺរលោង ហើយផ្គុំគ្នាជាមួយនឹងកម្រិតសមាមាត្រពន្លឺធៀបនឹងងងឹតរហូត 5,000,000:1 ដែលវាបង្ហាញពីពណ៌និងពន្លឺដូចជីវិតពិតៗ។ គុណភាពគឺអស្ចារ្យដែលមិនអាចសសើរមិនបាន ជាមួយនឹងកម្រិតភាពត្រឹមត្រូវនៃពណ៌ 0.4 JNCD ដោយមានវិញ្ញាបនប័ត្រទទួលស្គាល់ A + DisplayMate ផងដែរ។

អេក្រង់ OPPO X3 Pro មានអត្រាប៉ះបញ្ជាលឿនពី 5 ∼ 120Hz នេះក៏ដោយសារតែបន្ទះអេក្រង់ប្រភេទ LTPO OLED ដែលមានល្បឿនលឿន។ រូបភាព និងកម្រិតបញ្ជាលឿនងាយស្រួលប្រើ ពិសេសក៏ជួយសន្សំសំចៃថាមពលថ្ម និងជួយលេងហ្គេមហ្គេមធំៗ អូសចុះឡើងក្នុងការអានសៀវភៅអេឡិចត្រូនិច ឬមើលព័ត៌មានតាមបណ្តាញសង្គម។

រាប់ពាន់លានពណ៌នៃរូបថតនិងវីដេអូ

អ្នកថតរូបអាជីព ភាគច្រើនប្តូរលេន មិនមែនប្តូរសេនស័រកាមេរ៉ាទេ ដែលនេះជាអ្វីដែល Find X3 Pro ផ្តល់ជូន ដោយទទួលគំនិតបំផុសដោយកាមេរ៉ា DSLRs ។ ស្មាតហ្វូន Find X3 Pro នឹងមិនឱ្យអ្នកពិបាកប្រើសេនស័រតូចៗ ពេលអ្នកចង់ប្តូររវាងលេនពីរដែលប្រើញឹកញាប់ ពោលគឺលេនមេនិងថតមុំទូលាយ ដែលនេះជាអ្វីដែលល្អបំផុតសម្រាប់អ្នកគ្រប់ពេល។

កាមេរ៉ាក្រោយទាំងពីររបស់ Find X3 Pro ដែថតដោយលេនមេ និងថតបានមុំទូលាយ ដែលបំពាក់នូវលេន IMX766 50MP ដោយសហការបច្ចេកវិទ្យាគ្នាជាមួយសូនី។ លេនទាំងពីរចាប់យករូបភាពនិងវីដេអូដែលមានពណ៌រាប់ពាន់លានពណ៌ ដោយបញ្ចូលគ្នានូវគុណភាពច្បាស់ដិតកម្រិតខ្ពស់ចាប់យករូបភាពដោយស្វ័យប្រវត្តិ និងថតបែបម៉ាក្រូកៀកត្រឹម 4សង់ទីម៉ែត្រ ពោលគឺមិនថាថតរូបបែបណា ថតយប់ ថតថ្ងៃ នោះ Find X3 Pro ថតបានគ្រប់រូបភាពយ៉ាងច្បាស់ដិតគ្រប់ចំណុចលម្អិត។

Find X3 Pro ក៏បំពាក់នូវមីក្រូលេនដែលថតហ្សូមបាន 60X ថែមទាំងអាចបង្ហាញភាពស្រស់ស្អាតដិតច្បាស់ទោះក្នុងកម្រិតតូចឬពង្រីករូបមើលកាន់តែជិតលម្អិតគ្រប់ចំណុច។ បើនិយាយពីការថតវីដេអូវិញ គឺថតបាន 4K 10-bit ជាមួយនឹងពណ៌រាប់លានពាន់ពណ៌ មិនទាក់ក្នុងការថតវីដេអូ អាចថតខ្សែភាពយន្តបាន ល្អសម្រាប់អ្នកចូលចិត្តលេងបណ្តាញសង្គម ដែលចង់ថតរូប ឬវីដេអូ នោះអ្នកនឹងពេញចិត្តក្នុងការថតគ្រប់ពេលឥតឈប់ឈរ។

សមត្ថភាពស្មាតហ្វូន Flagship កំពូល ជាមួយនឹបច្ចេកវិទ្យា5G ប្រើបាននៅទូទាំងពិភពលោក

Find X3 Pro គឺជាស្មាតហ្វូនដែលមានល្បឿនលឿនតែមិនឡើងកម្តៅ ដែលបំពាក់បន្ទះឈីបថ្មី Qualcomm® Snapdragon ™ 888 ងាយស្រួលបញ្ជានិងគ្រប់គ្រងការលេងហ្គេមធំៗ ពោលគឺបន្ទះឈីប 64-bit Octa-core ដែលផ្តល់នូវល្បឿន CPU រហូតដល់ 2.84GHz ដែលលឿនជាង 25% បើធៀបនឹងត្រកូល FindX មុន ។ ពិសេសបំពាក់មកនៅ GPU ប្រភេទ Adreno 660 ផ្តល់ជូនក្រាហ្វិកលឿននឹងការធ្វើឱ្យប្រសើរជាងមុន 35% ដែលទោះបីជា FindX3 Pro មានរាងស្តើងក៏នៅតែមានសមត្ថភាពខ្លាំងលឿននិងមិនឡើងកម្តៅជាមួយនឹងប្រព័ន្ធបន្សាបកម្តៅ ។

Find X3 Pro អាចប្រើបណ្តាញ Dual Mode 5G បានពោលគឺ បណ្តាញ NSA និង SA 5G ដើម្បីធានាថាល្បឿនដែលអាចទុកចិត្តបាននៅកន្លែងជាច្រើន ដែលគាំទ្រ 5G រហូតដល់ 13bands ខុសៗគ្នា ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមស្មាតហ្វូន Flagship កំពូលៗផ្សេងទៀត ពិសេសអាចប្រើស៊ីមកាត 5G ពីរ ដែលអ្នកនឹងរីករាយជាមួយល្បឿន 5G ដោយការទាញយក content ល្អកម្រិត HDR 10+ និងឧបករណ៍បំពងសម្លេងពិរោះរណ្តំដូចធម្មជាតិឬក្នុងស្ទូឌីយ៉យពិតៗ ដែលសហការជាមួយប្រព័ន្ធបច្ចេកវិទ្យាសម្លេង Dolby Atmos ជាមួយនឹងការចាប់ឬស្គាល់សម្លេង (Ambient Sound Detection) ដែលផ្តល់បទពិសោធន៍មើលវីដេអូ ឬស្តាប់តន្រ្តីដ៏ល្អ ដូចក្នុងរោងភាពយន្តនៅគ្រប់ទីកន្លែង ដោយគ្រាន់តែអ្នកមាន Find X3 Pro ក្នុងដៃ។

ថាមពលថ្មប្រើបានយូរ សាកថ្មលឿន

ទោះបីជា Find X3 Pro មានរាងតូចស្តើងស្រាលក៏ដោយ ក៏បានបំពាក់នូវថាមពលថ្មទំហំ 4500mAh ដែលអាចប្រើបានពេញមួយថ្ងៃដោយមិនបារម្ភ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនខ្លាំង SuperVOOC ជំនាន់ថ្មី 2.0 ដែលអាចសាកបាន 40% ត្រឹមតែ10នាទី ។ Find X3 Pro ក៏មកជាមួយនឹងការសាកថ្មឥតខ្សែ 30W AirVOOC ដែលអាចសាកពេញ 100% ត្រឹមតែ 80 នាទី។ លើសពីនេះ អ្នកអាចសាកទៅទូសព្ទផ្សេងដោយឥតខ្សែបានកម្រិត 10W ។ បច្ចេកវិទ្យាសាកថ្មលឿននេះ ទទួលបានវិញ្ញាបនបត្រពីវិទ្យាស្ថាន TÜV Rheinland (TÜV Rheinland Certified Safe Fast-Charge ) ដែលផ្តល់ឱ្យអ្នកនូវក្តីរីករាយនិងទំនុកចិត្តក្នុងការសាកថ្មលឿននិងមានសុវត្ថិភាព។

OPPO FindX3 Pro ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី ColorOS 11.2 ធ្វើឱ្យជីវិតអ្នករស់រវើក

បច្ចេកវិទ្យាដែលគិតពីតម្រូវការមនុស្ស

OPPO FindX3 Pro ជួយឱ្យការស្តាប់តន្រ្តី ឬលេងហ្គេម សម្លេងរោទិ៍ កាន់តែមានន័យ មិនគ្រាន់តែសម្លេងធម្មតា តែពោរពេញដោយបទពិសោធន៌ដ៏ពិរោះរណ្តំបែបធម្មជាតិ។ ចូរស្រមៃមើលថា សម្លេងទាំងនោះជាបទភ្លេង ជាជាងសម្លេងធម្មតាៗ ដែលនោះហើយជាក្តីស្រមៃរបស់អ្នកក្លាយជាការពិត។

ក្រុមហ៊ុន OPPO បានចាប់ដៃគូជាមួយលោក Hans Zimmer ដើម្បីបង្កើតសំឡេងរោទ៍ផ្តាច់មុខនិងសម្លេងនៃការជូនដំណឹងសម្រាប់តែ Find X3 Pro ។ លោក Hans Zimmer ទទួលបានពិន្ទុល្អៗច្រើនជាង 200 គម្រោង រួមទាំងទទួើបានពានរង្វាន់ជាច្រើនដូចជា Academy Award®, Two Golden Globes®, Three Grammys®, American Music Award និង Tony® Award ដូច្នេះហើយអ្នកនឹងទទួលនូវបទភ្លេងនៃជីវិតរបស់អ្នករឹតតែប្រសើរ។

OPPO FindX3 Series ក៏អាចភ្ជាប់ជាមួយ OPPO Watch និង Enco X បានយ៉ាងងាយស្រួល

OPPO Find X3 Pro បានផលិតឡើងដើម្បីធ្វើឱ្យគ្រប់ផ្នែកនៃតម្រូវការជីវិតរឹតប្រសើរឡើង ជាមួយនឹងពណ៌បែប #AwakenColour ដែលអ្នកនឹងឃើញពណ៌មួយពាន់លានពណ៌ យ៉ាងស្រស់ស្រាយ ។

OPPO Find X3 Pro នឹងចេញលក់ចាប់ពីថ្ងៃទី 30មីនា 2021 នៅទីផ្សារអឺរ៉ុបខាងលិចមុន ជាមួយនឹងតម្លៃអាចខុសៗគ្នាជាមួយនឹងលក្ខណៈសម្បិត្តខុសៗគ្នាតាមប្រទេសនីមួយៗ។

លោកអ្នកទស្សនាវីដេអូផ្សាយផ្ទាល់ពីពិធីសម្ពោធ និងវីដេអូសងេ្ខបខ្លីៗ អំពីកម្មវិធីនិងលក្ខណៈពិសេសៗដូចខាងក្រោម៖

https://youtu.be/XA7fPnJyMDg

https://youtu.be/cosDJvh9dEE

https://www.youtube.com/watch?v=FniVDhrrRFE