មន្រ្តីសុខាភិបាល ចុះទៅយកសំណាក នៅទីតាំង ៤ ក្នុងខណ្ឌ ចំនួន ២នេះ មានអ្នកពាក់ព័ន្ធនឹងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី​ ០៤ ខែមីនា ឆ្នាំ ២០២១ នេះ ប្រធានការិយាល័យស្រុកប្រតិបត្តិមេគង្គ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន  និងជាក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  ក្នុងប្រតិបត្តិការ មេគង្គ បានប្រាប់ BTV ថា ក្នុងខណ្ឌ ជ្រោយចង្វារ និងខណ្ឌឬស្សីកែវ មានអ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ មានចំនួន៤ទីតាំង ធំៗ។

នៅក្នុងប្រតិបត្តិមេគង្គ ទីតាំង ៤ធំៗ ក្នុងខណ្ឌ ជ្រោយចង្វារ ទី១ ស្ថិតនៅក្បែរ​តំបន់ អាងទឹក ជ្រោយចង្វារ ដោយប៉ះពាល់ផ្ទាល់ជាមួយអ្នកបំរើការងារនៅក្លឹប N8 និងខណ្ឌឬស្សីកែវ មាន ៣ទីតាំង 

ទី១.​ ស្ថិតនៅ ខាងក្រោយឃ្លាំងសាំង

ទី២. ស្ថិតនៅភូមិ ទួលថ្ងាន់ សង្កាត់ួលសង្កែ២ 

ទី៣. ស្ថិតនៅក្រោយពន្ធដារខណ្ឌ

ទន្ទឹមនឹងនោះ មន្រ្តីសុខាភិបាល សហការជាមួយអាជ្ញាធរ បានចុះទៅយកសំណាកទៅដល់ទីតាំង និងធ្វើការហ៊ុព័ទ្ធ ក្នុងករណី អ្នកមានលទ្ធភាពអាចធ្វើចត្តាឡីស័ក ដោយខ្លួនឯងបាន គឺមន្រ្តី សុខាភិបាល អនុញ្ញាត ឲ្យគាត់ធ្វើចត្តាឡីស័ក នៅនឹងទីតាំងផ្ទាល់ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច ប្រចាំការនៅទីតាំងនេះ ២៤ម៉ោង លើ ២៤ម៉ោង ។ 

បើមានករណី គាត់មិនអាចធ្វើចត្តាឡីស័ក ដោយខ្លួនឯងមិនបាន គឺបញ្ជូនគាត់ឲ្យទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋ ឬសណ្ឋាគារ សុខា ហើយក្រុមការងារ ធ្វើការពិនិត្យ សុខភាព និងយកសំណាក តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន បានប្រាប់ថា សព្វថ្ងៃក្រុមការងារ​គ្រូពេទ្យទាំងអស់ កំពុងតែតាមរុករកស្រាវជ្រាវ ករណី ប៉ះពាល់ផ្ទាល់ និងប្រយោល ដោយធ្វើយ៉ាងណា ចាប់ឲ្យបានអ្នកដែលប្រឈរមុខខ្ពស់ និងយកសំណាក ទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕

ប្រភព៖​ BTV