អ្នកឧកញ៉ា សៀង ណាំ បង្ហោះសារជូនពរភរិយា ជាទីស្រលាញ់ ក្នុងថ្ងៃខួបកំណើត ពីចំងាយ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ
ស៊ីហៀង
-

ប្រិយមិត្តខ្លះបានជ្រាបហើយថា នៅថ្ងៃទី០៣​ ខែមីនា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា សៀង ណាំ បានបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន យ៉ាងផ្អែមល្ហែម ក្នុងថ្ងៃខួបកំណើត ភរិយាជាទីស្រលាញ់ របស់លោក ដែលកំពុងតែសម្រាកព្យាបាល នៅឯប្រទេសថៃ ។ នៅក្នុងសារ របស់ អ្នកឧកញ៉ា សៀក ណាំ បានរៀបរាប់ថា ៖

មកដល់ប្រពន្ធសំឡាញ់! ថ្ងៃទី៣ ខែ៣ ឆ្នាំ២០២១ ជាថ្ងៃកំណើតអូន ជាថ្ងៃដែលអូនបានឃើញពន្លឺថ្ងៃនាទសវត្សឆ្នាំ៥០។អូនកើតក្នុងគ្រួសារកសិករ ហើយមានភាពកក់ក្តៅ សប្បាយរីករាយ ជាមួយនឹងក្រុមគ្រួសារដ៏តូចមួយនេះ។ ភាពកក់ក្តៅនេះក៏រ លត់បា ត់អស់ទៅវិញព្រោះតែភ្លើ   ងស ង្គ្រា ម។ បងប្អូនបង្កើតរបស់អូនចំនួន ២ នាក់ ត្រូវបានរបប ប៉ុល  ពត យកទៅស     ម្លា    ប់ចោ ល ហើយបន្តមកទៀត ឪពុកម្តាយនិងបងស្រីម្នាក់ទៀត ក៏ត្រូវធ្លា ក់ខ្លួនឈឺរហូតដល់ស្លា ​ ប់ ព្រោះតែភាពអ ត់ឃ្លា ននិងទា  រុ ណ     ក ម្មធ្ង  ន់ ធ្ង ​រក្នុងរ ប ប ​ វា     ល  ពិ ឃា ​​​   តនេះ ដែលធ្វើឱ្យអូនក្លាយជាកូនកំព្រារស់នៅតែ ម្នាក់ឯងគត់ ហើយទទួល រងនូវវិ  ប ត្តិផ្លូ  វ  ចិត្តយ៉ាងធ្ង  ន់    ធ្ងរ។


បងរឹតតែស្រឡាញ់ រឹតតែអាណិតទ្វេដង ព្រោះតែក្រុមគ្រួសារអូននៅសល់តែអូនម្នាក់ប៉ុណ្ណោះ។ ក្តីស្រឡាញ់ ហើយរួមទាំងអាណិត គឺជាស្នេហាពិតដែលមិនអាចប្រែប្រួលឡើយ។ ពេលនេះ អូននៅមានបង មានកូននិងចៅ ដែលជាអ្នកនៅក្បែរអូន ចាំលើកទឹកចិត្តអូន និងចាំមើលថែអូនជានិច្ច។

លើសពីនេះទៅទៀត អូននៅមានការបារម្ភ ពីសំណាក់ថ្នាក់ដឹកនាំ និងព្រះសង្ឃ ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ ដែលបានជូនពរអូនយ៉ាងច្រើននាពេលកន្លងមក។

អូនសម្លា ញ់! សូមអូនតាំងចិត្តឱ្យបានរឹងមាំនិងពង្រឹងស្មារតីដោយក្តីញញឹម ដើម្បីបង ដើម្បីកូនចៅ និងញាតិមិត្ត រួមទាំងថ្នាក់ដឹកនាំ ព្រះសង្ឃ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សមានចិត្តរាប់អាន ក្រុមគ្រួសារយើង!

ឆ្នាំនេះ ជាខួប ៦៦ ឈានចូល ៦៧ ឆ្នាំ។ ក្នុងថ្ងៃខួបកំណើតនេះ អូនកំពុងសម្រាកព្យាបាលរបួស នៅទីក្រុងបាងកកនៅឡើយ ដែលធ្វើឱ្យយើងមិនអាចជួបគ្នាដោយផ្ទាល់ដើម្បីជូនបាច់ផ្កានិងជូនពរដល់អូនបាន ព្រោះតែវិបត្តិសកល គឺជំងឺ ខូវី ដ ១៩។

បងសូមផ្ញើក្តីស្រឡាញ់និងក្តីនឹករលឹកបំផុតពីចម្ងាយ ហើយសូមជូនពរអូន សូមឱ្យឆាប់បានជាសះស្បើយ និងឆាប់បានត្រឡប់មកជួបជុំគ្រួសារយើងវិញ។