សូមប្រុងប្រយ័ត្ន! សូមផ្តាំទៅអ្នកដែលមានកូនរពឹស កុំធ្វេសប្រហែសឲ្យសោះ សូម្បីតែ១នាទី សំណាងហើយមិនធ្លាក់ គ្រាន់តែ….
សីហា
-

ម្តាយគ្រប់រូបបានដឹងច្បាស់ហើយថា កូនៗភាគច្រើនតែងតែរពឹស ព្រិចភ្នែកតែមួយភ្លេតមិនបានទេ ដូច្នោះយើងគួរតែប្រុងប្រយ័ត្នឲ្យមែនទែនចំពោះកូនៗរបស់អ្នក កុំប្រហែស ពេលយើងមិននៅផ្ទះ ឫទុកចោលឲ្យនៅតែឯង គួរមានឧបករណ៍ការពារកុំឲ្យចេញពីកន្លែងដែលមានហានិភ័យដូចជា អាងទឹក ស្រះទឹក ទីសារធាណៈ នៅតាមដងផ្លូវជាដើម។

នៅមុននេះបន្តិចយើងតាមគណនីហ្វេសប៊ុកឈ្មោះ Srey Vy បានកំពុងតែធ្វើឲ្យអាណាព្យាបាលគ្រប់រូបគួរយល់ដឹងពីបទពិសោធន៍របស់គាត់ ព្រោះតែកូនរបស់គាត់ គ្រាន់តែគាត់រវល់មួយភ្លេត ស្រាប់តែឃើញកូនរបស់គាត់ ឡើងតាមរនាងដែកបាត់ទៅហើយ មើលទៅខ្ពស់ទៀត គួរឲ្យបារម្ភណាស់ តែសំណាងល្អ មិនមានបញ្ហា ឫគ្រោះថ្នាក់ដល់កូនរបស់គាត់ឡើយ។

ក្នុងនោះដែរ គាត់សូមផ្តាំទៅឪពុកម្តាយ និងបងប្អូនទាំងអស់ សូមប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះកូនៗ នេះជាសារតែគាត់បានរៀបរាប់ដូចខាងក្រោម“ចង់ផ្ដាំទៅនាក់ដែលមានកូនរពឹសដូចកូនញ៉ុម កុំធ្វេសប្រហែសអោយសោះសូម្បី1នាទី សំណាងហេីយដែលមិនធ្លាក់ ញរ័ដៃញរ័ជេីងអស់ហេីយលោកអេីយ”៕