មនុស្សយើងម្នាក់ៗ អាចមានរឿងខកបំណង ច្រើនរាប់មិនអស់ តែបើយើងមិនបោះបង់ខ្លួនឯង មិនបោះបង់ក្តីសង្ឃឹមនោះ នោះថ្ងៃណាមួយ យើងមានជួបនូវពន្លឺដែលល្អមួយសម្រាប់ជីវិតជាមិនខាន
ភ្នំពេញ៖ ជីវិតរបស់មនុស្សយើងម្នាក់ៗគ្នានរណា ជួបនូវរឿងសមតាមបំណងរហូតនោះទេ ទោះបីជាជីវិតមួយពោរពេញទៅដោយ លុយកាក់ ឡាន ផ្ទះ និងរបស់ជាច្រើនទៀត ដែលយើងមានស្រាប់ក៏ដោយ។ ក្នុងឆាកជីវិតយើងជួបនូវរឿងរ៉ាវ រាល់រយលានមុខ ដែលត្រូវតតាំងជំនះ មិនថា រឿងនោះតូចឬ ធំ ក៏ត្រូវតែបន្តដំណើរទៅមុខជានិច្ច។

ជាក់ស្តែងអ្នកនាង ភិន សុដាលីស បានបង្ហោះសារមួយឃ្លាក្តោបទៅដោយអត្ថន័យជាច្រើននៅក្នុងនោះ។ អ្នកនាងបានសរសេរថា "យើងត្រូវសម្លឹងឱ្យលើសពីថ្ងៃនេះ ទោះបីជាបច្ចុប្បន្នយើងជួបស្ថាន ភាពយ៉ាប់យឺនយ៉ាងណាក៏ដោយ យើងអាចបាត់បង់ឱកាសល្អៗ ជាច្រើននៅក្នុងជីវិត មានការខកបំណងរាប់មិនអស់ ...ប៉ុន្តែយើងមិនត្រូវបោះបង់ខ្លួនឯង បោះបង់ក្ដីសង្ឃឹមនិងការតាំងចិត្តសម្រាប់ ជីវិតចោលឡើយ។

យើងគួរតែចេះបង្កើតជម្រើសឱ្យខ្លួនឯង ហើយមិនត្រូវរស់ជាមនុស្សទាល់ច្រកដាច់ខាត។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។