ផ្ទុះបាត់! ប៉ះគ្នា​លើក​ដំបូង ញាក់​សាច់ Idol ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពិតជាឡូយខ្លាំងណាស់ ក្នុងបទ "កាត់ឆុង"...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលរំពឹងទុក នៅពេលនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មី ដោយមានវត្តមានរបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលជាអាល់ប៊ុមដំបូង បង្អស់របស់អ្នកទាំងពីរនាក់ ដែលបានចាប់ដៃគ្នា ក្នុងបទចម្រៀងថ្មី​មួយបទ មានចំណងជើងថា "កាត់ឆុង"។

នៅក្នុងបទចម្រៀងមួយនេះ ត្រូវបាននិពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ សាក់ ធារិទ្ធ ដឹកនាំសម្តែង៖ Jonathan អ្នកថត៖ សុខ ដាន់ ចាត់ចែងទូទៅថត៖ ម៉ានុត - ចំរ៉ុង បច្ចេកទេសភ្លើង៖ K - រស្មី - ចាន់ ដែលមើលទៅពិតជាមានល្អឥតខ្ចោះតែម្តងកហើយ។

គ្រាន់តែអ្នកទាំងពីរចាប់ដៃគ្នាធ្វើការបកស្រាយក្នុងបទចម្រៀង មួយបទខាងលើនេះ ក៏មានបងប្អូនជាច្រើន បានសរសើរថា "កំពូលតារាចម្រៀងទាំងពីរប៉ះគ្នា ពិតជាឡូយខ្លាំងណាស់ស្រលាញ់ពេញបេះដូង។ប៉ះគ្នា​លើក​ដំបូង ញាក់​សាច់ idol ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា, ស្រឡាញ់​សាច់​ភ្លេង ពិរោះណាស់។ ពីរោះណាស់ដឹងតែផ្ទុះហើយមួយបទនេះអាយដល"។

មានវិដេអូ៖