រំជួលចិត្តណាស់! ស្រ្តីម្នាក់ បង្ហោះរូបភាពថតជុំគ្នា អមជាមួយសារមួយឃ្លា ដែលបានបង្ហោះមុនពេលធ្លាក់យន្តហោះ
ស៊ីហៀង
- 1131

ឥណ្ឌូណេស៊ី៖ មហាជនសម្តែងការសោកស្តាយ និងអាណិតជាពន់ពេក បន្ទាប់ពីបានឃើញរូបភាព របស់ស្រ្តីដែលជាអ្នកដំណើរម្នាក់ រួមនិងកូនៗរបស់គេ មុនពេលយន្តហោះ B737-500​ ដែលមានមនុស្សចំនួន៦២នាក់ បានធ្លាក់ ចូលក្នុងសមុទ្រ​ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។

រូបភាព ដែលលោកស្រី Ratih Windania បានថតជុំគ្នាជាមួយកូនៗរបស់លោកស្រី ខណៈពេលនៅក្នុងយន្តហោះ ហើយបានភ្ជាប់ជាសារដ៏រន្ធ.ត់ចិត្តមួយឃ្លាថា" លាហើយគ្រួសារ...ឥឡូវនេះ យើងកំពុងធ្វើដំណើរទៅផ្ទះ"។

បើយោងតាមសម្តីប្អូនប្រុសជនរងគ្រោះ បានឲ្យដឹងថា លោកស្រី និងកូនៗរបស់គាត់ចំនួន២នា់ទៀត បានឈប់សម្រាករយៈពេល៣សប្តាហ៍ហើយបានធ្វើដំណើរទៅលេងផ្ទះ នៅទីក្រុង PonTianak ។​ ដំបូងឡើយ បងស្រីរបស់គាត់ នឹងធ្វើដំណើរតាមជើងហោះហើយផ្សេង ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែផ្លាស់ប្តូរជើងហោះហើយវិញ ។

ប្អូនប្រុសរបស់ជនរងគ្រោះបានប្រាប់ទៀតថា គាត់គឺជាអ្នកដឹកពួកគេទៅព្រលានហោះ ដោយផ្ទាល់ ។ លោកពិតជាពិបាកចិត្ត និងមិនអស់ចិត្តសោះ ព្រោះវាកើតឡើងលឿនពេកហើយ៕

ប្រភព៖ dailymail