ខួបកំណើតកូនស្រីឆ្នាំនេះ លោក ខេមរៈ សិរីមន្ត រៀបចំយ៉ាងសាមញ្ញ ជាលក្ខណៈគ្រួសារ តែពោរពេញទៅដោយក្តីសុខខ្លាំងណាស់...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងខេមរៈ សិរីមន្ត បានប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីបម្រើអារម្មណ៍បងប្អូនញាតិមិត្តទស្សនិកជន ស្តាប់កម្សាន្ត ជាមួយនឹងតន្រ្តី ដែលអាចរំសាយអារម្មណ៍ ពីភាពសោកសៅ ក្នុងពេលធ្វើការងារនឿយហត់ ។ ជាការពិតណាស់ ក្រៅពីភាពជោគជ័យការងារមមាញឹក នៅក្នុងអាជីពជាតារាចម្រៀង លោកក៏មានភាពជោគជ័យខ្លាំង ក្នុងមុខជំនួញ ប្រចាំថ្ងៃផងដែរ ។ ដោយឡែកកាលពីថ្ងៃទី២៦ គឺជាថ្ងៃខួបកំណើតកូនស្រី​ លោកខេមរៈ សិរីមន្ត ។ នៅក្នុងពិធីខួបកំណើត នេះ លោកបានផ្តល់ភាពកក់ និងភាពសប្បាយរីករាយដល់គ្រួសារ។

លោកខេមរៈ សិរីមន្ត បានធ្វើកម្មវិធីជប់លៀងមួយ នៅក្នុងគេហដ្ឋានលោកផ្ទាល់តែម្តង ព្រមទាំងមានការរៀបចំយ៉ាងស្រស់ស្អាត ជាមួយនឹងអ្នកចូលរួមមិនសូវជាច្រើនប៉ុន្មាននោះទេ ដោយសារតែធ្វើតាមរបៀបលក្ខណៈសាមញ្ញៗគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែមើលទៅពិតជា កក់ក្តៅនិង មានក្តីសុខក្នុងអារម្មណ៍ផ្លូវចិត្តខ្លាំង។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញគ្រួសាររបស់អាយដលមានភាពកក់ក្តៅ និងស្រលាញ់គ្នាទៅវិញទៅមក ហើយថែមទាំងជូនពរដល់ក្មួយស្រី ឲ្យជួបតែសំណាងល្អ​ និងមានសុខភាពល្អផងទៀតផង៕

មានវិដេអូ៖