គ្រាប់ត្នោត ១០ម៉ឺនគ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកទៅដាំអមសង្ខាងផ្លូវ ឆ្ពោះទៅបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
ស៊ីហៀង
-

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីរាជការ និងចៅហ្វាយស្រុកបុរីអូរស្វាយ និងចៅហ្វាយស្រុកសៀមប៉ាង ចុះដាំគ្រាប់ពូជត្នោត នៅតាមដងផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាងឆ្ពោះទៅផ្លូវបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចំនួន ១០ម៉ឺនគ្រាប់ ត្រង់ចំណុច «អូរគុ»។

បើយោងតាមគណនីហ្វេសប៊ុក  អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា "ព្រឹកថ្ងៃទី ៣០ ខែឧសភាឆ្នាំ 2020 ពិធីដាំគ្រប់ត្នោត១សែនដើម

ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណ:ប្រតិភូ ដែលមាន ឯកឧត្តម លោក ជំទាវ អភិបាលរង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានសាលាដំបូងខេត្ត និង លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក្នុងនោះក៏មានវត្តមាន មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ លោកអភិបាល លោកអធិការ ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការតាមមន្ទីរស្ថាប័ននានា បានចូលរួមពិធីដាំដើមត្នោតចំនួន 100000 គ្រាប់ នៅភូមិសាស្ត្រ ស្រុកសៀមប៉ាង ពីបង្គោត៧៨ព្រំដែនកម្ពុជាឡាវ រហូតដល់ជិតទីរួមស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមបរិយាកាស សប្បាយ រីរាយក្រៃលែង!!"។