បុរសម្នាក់ញៀនហិត ស្រោមជើងខ្លួនឯងរាល់ថ្ងៃ ពេលនេះធ្វើឲ្យគាត់ មានរោគរលាកសួតរាំរៃ
ស៊ីហៀង
-

ប្រទេសចិន ៖ មានរៀងភ្ញាក់ផ្អើលមួយនៅក្នុងពេលថ្មីៗនេះ ដោយសារតែមានបុរសម្នាក់ដែលជាជនជាតិចិន បានកើត:ជំងឺរលាកសួត ដោយសារតែវីរ៉ុស បាក់តេតរី ឬ មេរោគផ្សិតផ្សេងៗ ។

យ៉ាងណាមិញ លោក ប៉ាង ដែលមានវ័យ ៣៨ ឆ្នាំហើយ គាត់រស់នៅក្នុងខេត្តFujian  បន្ទាប់ពីខាងមន្ទីពេទ្យធ្វើការពិនិត្យរួចឃើញថាបុរសម្នាក់នេះបានកើតមានរោគរលាកសួតរាំរៃ ។

បន្ទាប់ពីគ្រូពេទ្យបានធ្វើការសាកសួររួចមួយសន្ទុះក្រោយមកស្រាប់តែបុរសម្នាក់នោះបានប្រាប់ទៅគ្រូពេទ្យថា គាត់តែងតែយកស្រោមជើងមកហិតជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ហើយគាត់ក៏បានបញ្ចាក់ប្រាប់ទៀតថា ព្រោះតែគាត់បានញៀននឹងខ្លិនជើងរបស់គាត់នធ្វើឲ្យគាត់ហិតចូលនៅពពួកមេរោគផ្សិតដែលមានក្នុងស្រោមជើងជាប្រចាំថ្ងៃ។