អាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនជនសង្ស័យ២៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
-

( ភ្នំពេញ ) ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា១២កញ្ចប់(ប្រភេទម៉ាទឹកកក)។

ការិយាល័យជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង ២៤នាក់នេះ ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ,ខណ្ឌដូនពេញ រួមមានការសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ០២ថ្ងៃផ្សេងគ្នា ក្នុងភូមិសាស្រ្តរៀងខ្លួន នៃរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ទី១ /ឈ្មោះ ធឿន ណូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ,ទី២ /ឈ្មោះ ឡៃ គឹមឡា ភេទប្រុស អាយុ១៨ឆ្នាំ , ទី/៣ ឈ្មោះ អឿន ផ្លោក ភេទប្រុស អាយុ២៥ឆ្នាំ , ទី/៤ ឈ្មោះ យ៉ិន វីរះ ភេទប្រុស អាយុ២១ឆ្នាំ ,ទី៥/ ឈ្មោះ ធឿន ថង ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៦ /ឈ្មោះ យួន ម៉េងហ៊ី ភេទប្រុស អាយុ២៣ឆ្នាំ ,ទី៧ /ឈ្មោះ ផាត លី ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាននៅចន្លោះម៉ោង២១:០០នាទី និងម៉ោង២២:៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុច ផ្លូវជាតិលេខ៦A ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ចំណែក ១៧នាក់ផ្សេងទៀត ដែលសមត្ថអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មាន៖ ទី១ ឈ្មោះ អ៊ូន ចិន្ដា ភេទប្រុស អាយុ ២៥ឆ្នាំ , ទី២ ឈ្មោះ ឆែម ឈឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ,ទី៣ ឈ្មោះហុង សុខ ភេទប្រុស អាយុ ៣៨ឆ្នាំ ,ទី៤ ឈ្មោះ សៅ ថាដា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី៥ ឈ្មោះ សួង គន្ធពិសី ភេទប្រុស អាយុ ១៨ឆ្នាំ , ទី៦ ឈ្មោះ អួច ដា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី៧/ ឈ្មោះ ឆា ដាលីន ភេទប្រុស អាយុ ២១ឆ្នាំ , ទី៨ ឈ្មោះ មុំ ប៊ុនដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ , ទី៩/ ឈ្មោះ ហេងសំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ , ទី១០ ឈ្មោះ ហាក់ ស្រីចាន់ ភេទស្រី អាយុ ២៩ឆ្នាំ , ទី១១ ឈ្មោះ ថោង ចាន់ដានី ភេទស្រី អាយុ ២៩ឆ្នាំ , ទី១២ ឈ្មោះ ងួន សេងធា ភេទប្រុស អាយុ ៣៧ឆ្នាំ , ទី១៣ ឈ្មោះ ង្វៀង យ៉ាំងយូ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៥:៣៥នាទី នៅចំណុច លើផ្លូវបេតុងនិងបន្ទប់ជួលគ្មានលេខ សំណង់មិនរៀបរយ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី១៤ ឈ្មោះ ឈឹម រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ , ទី១៥ ឈ្មោះ រួប បូផាន់ ភេទប្រុស អាយុ ២៥ឆ្នាំ , ទី១៦ ឈ្មោះ ពៅ សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ , ទី១៧ ឈ្មោះ ឃុន ធារិន ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៨:៣០នាទី នៅចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ តាមវិធានការជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ២៤នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយៈ ភារ៉ា