សូមជួយចែករំលែកជាចំណេះដឹង...ដើមកណ្តាប់ឈ្នាង ជាថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិព្យាបាលបូស ទំលាក់ព្រូន ជំនួយឲ្យមានទឹកដោះ
ណារ៉ា
-

ដើមកណ្តាប់ឈ្នាង ជាថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិព្យាបាលបូស ទំលាក់ព្រូន ជំនួយឲ្យមានទឹកដោះ

- វាជាដើមថ្នាំពូកែស័ក្តិសិទ្ធិ សំរាប់ព្យាបាលដំបៅរលួយ។ ក្នុងក្បួនឱសថបុរាណខ្មែរ ដើមថ្នាំនេះសំខាន់ណាស់ គេយកស្លឹក ដើម ប្រើលាយជាមួយដើមមុខឈ្នាង ហាលឲ្យស្ងួតស្ងោរផឹកព្យាបាយជំងឺរបេងសួត។

- ស្មៅទាំងមូលបុកច្របាច់យកទឹកផឹក លាយទឹកដូងក៏បាន គឺសំរាប់ព្យាបាលជំងឺគ្រុនរាគ និងរាគមួល ហើមឈឺធ្មេញ រលាកប្លោកនោមៗក្រហាយ នឹងព្យាបាលដំបៅមានខ្ទុះ។

- ស្លឹកស្រស់បុកហ្មត់ បំពោកបិទលើស្នាមរបួស លើដំបៅរីករលួយ ឬលើបូសទ្រនិច សំរាប់សំឡាប់មេរោគ នឹងធ្វើឲ្យសះរបួស។

- ដើមទាំងអស់បុកជ្រុំឲ្យហ្មត់ ធ្វើជាថ្នាំបំពោកលើកន្លែងគ្រោះថ្នាក់ឆ្អឹងបាក់ ជួយអោយឆ្អឹងឆាប់ជាប់ ដំបៅឆាប់ជា។

- ស្លឹកស្រស់បុកហ្មត់ ច្របាច់យកទឹកផឹក អាចជួយអោយឡើងទឹកដោះ នឹងជួយទំលាក់ព្រូនផងដែរ។

- គេអាចប្រើស្មៅនេះជំនួសថ្នាំផ្សះ សំឡាប់មេរោគ ដើម្បីព្យាបាលជម្ងឺសត្វចិញ្ចឹម ដូចជាឆ្កែឆ្មា ជ្រូកគោមាន់ទា ដោយលាយវាក្នុងចំណីសត្វ ដើម្បីអោយសត្វស៊ី។

អត្ថបទ៖ Ouch Sophal