តើមានរឿងយ៉ាងមិច?...អាជីវករនៅផ្សារបានលុង និង ជាក់ពាក្យបណ្តឹងទៅប្រមុខរាជរដ្ឋាភិល ប្រសិនបើលោក ជា គួង មិនព្រម...
-

កាលពីថ្ងៃទី១៣ ខែកញ្ញា នេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ប្រសើរ បានធ្វើការបង្ហោះ រូបភាពជាច្រើន ពីសំរាមនៅមុខផ្សារបានលុង គរឡើងជិតក្លាយជាភ្នំទៅហើយ។

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុក "កូន ប្រសើរ" បានរៀបរាប់ទាំងក្តីហួសចិត្ត ចំពោះលោក ជា គួងថា "សំរាមនៅមុខផ្សារបានលុងគរជាភ្នំដូចមុនទៀតហើយ យើងខ្ញុំអាជីវករលក់ដូរនៅផ្សារបានលុង ខេត្តរតនគិរី សង្កេតឃើញថា នៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មានសំរាមគរនៅមុខផ្សារបានលុង ដូចមុនទៀតហើយ បន្ទាប់ពីឈ្មោះជា គួងជាអ្នកដឹកសំរាមយក ឡានរបស់ខ្លួន២គ្រឿងទៅបិទផ្លូវជាប់ ដើម្បីកុំអោយឡានដឹក សំរាមទីផ្សារ មកដឹកសំរាមទីផ្សារបន្តទៀត ឥឡូវនេះ សំរាមនៅ ខាងមុខផ្សារបានកើនឡើងទៀតហើយ។ រយៈពេលប៉ុន្មានខែនេះ សាលាដំបូងខេត្តរតនគិរី បានចេញដីកា សម្រេច អោយម្ចាស់ផ្សារបានលុង ដឹកសំរាមផ្សារដោយខ្លួនឯង យើងខ្ញុំអាជីវករសង្កេតឃើញថា ម្ចាស់ផ្សារដឹកខ្លួនឯងពុំមានសំរាម នៅសល់ខាងមុខផ្សារឡើយ មិនដូចជា គួងដឹកកន្លងមកទេ ស្រាប់ តែនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានសំរាមនៅខាងមុខផ្សារ ទៀតហើយ ដោយសារជា គួងយកឡានទៅបិទឡានសំរាមផ្សារ មិនអោយដឹកបន្ត គោលបំណងរបស់ជា គួង ចង់ទុកសំរាមខាង មុខផ្សារដូចមុនទៀត គឺជាការរំលោភទៅលើដីកាសម្រេចរបស់ សាលាដំបូងខេត្តរតនគិរីទាំងស្រុង យើងទាំងអស់គ្នាចាំមើលចំ ណាត់ការអាជ្ញាធរ ចំពោះជា គួងបន្តទៀត។ ជា គួងមានបំណង មិនល្អបែបនេះហើយ បានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជម្រាបជូនអាជ្ញាធរអោយបញ្ចប់កិច្ចសន្យាជា គួង តែមកដល់ ពេលនេះ មិនទានមានចំណាត់ការនៅឡើយ បើមានសំរាមនៅមុខ ផ្សារបានលុងជាថ្មីម្តងទៀត យើងខ្ញុំអាជីវករនៅផ្សារបានលុង និង ជាក់ពាក្យបណ្តឹងទៅប្រមុខរាជរដ្ឋាភិល ដោយសារសំរាមជាយូរ មកហើយ"
ប្រភព៖ កូន ប្រសើរ