តាមរយៈឃ្លីបវីដេអូមួយនេះ នឹងរួមចំណែកជួយផ្សព្វផ្សាយ អំពីវប្បធម៌របស់បងប្អូន ជនជាតិដើមភាគតិចពូនង ដែលបានលេងឧបករណ៍ភ្លេង ដែលមានឈ្មោះថា "កងរ៉េង" ពិរោះណាស់....(មានវីដេអូ)
តាមរយៈឃ្លីបវីដេអូមួយនេះ នឹងរួមចំណែកជួយផ្សព្វផ្សាយ អំពីវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចពូនង។ វាពិតជាកម្របានឃើញណាស់ ដែលជនជាតិភាគតិចបានលេងឧបករណ៍ភ្លេង ដែលមានឈ្មោះថា "កងរ៉េង" បែបនេះ មិនត្រឹមតែប៉ុននិង គាត់ថែមទាំងបានច្រៀងទៀតផង ស្របពេលកំពុងលេងឧបករណ៍នោះ ពិតជាពិរោះខ្លាំងណាស់។
ខាងក្រោមនេះជាប្រវត្តិរបស់ជនជាតិព្នងៈ "ជនជាតិព្នងគឺជាជនជាតិធំមួយ ក្នុងចំណោមជនជាតិភាគតិចនៅកម្ពុជា។ ភាគច្រើននៃជនជាតិនេះ តែងតែប្រមូលផ្តុំគ្នារស់នៅភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសតាមតំបន់ភ្នំ និងខ្ពង់រាប មានដូចជា ស្រុកអូររាំង កែវសីមា ខេត្តមណ្ឌលគីរី រតនៈគីរី ក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីដើមឡើយខ្មែរហៅជនជាតិនេះថា កុលសម្ព័ន្ធព្នង លុះក្រោយមកដោយមានការហាមឃាត់ក្នុងការប្រើប្រាស់ពាក្យព្នង ក៏បានប្រែទៅជា «ខ្មែរលើ» វិញ។ លុះក្រោយមក ក៏មានការបែងចែកជាបីក្រុម ខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្តាល ដោយមិនចង់ឲ្យមានការបែងចែកដូចនេះ ពាក្យខ្មែរលើដែលយើងហៅជំនួសពាក្យព្នង ក៏បានហាមឃាត់ទៀត ដូច្នេះពាក្យខ្មែរលើ ក៏បានផ្តាច់ហៅត្រឹមតែ ខ្មែរ ដូចខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជានេះដែរ"។ បើយោងតាមវចនានុក្រមរបស់ សម្តេច ជួន ណាត ពាក្យព្នងមានន័យថា "ជាមនុស្សមួយពួកកើតនៅតែក្នុងព្រៃស្លៀកប៉ឹងវ័ណ មានសណ្តាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុកក្នុងកុលសម្ព័ន្អរដ្ឋ។ ក៏ប៉ុន្តែបើយោងតាម ទឹស្ត្រីរ លោក អៀវ កើស ព្នងមានន័យថា ជាពាក្យគ្រលាស់កាត់មួយនៃពាក្យ « ភ្នាក់ងារ + គង = ព្នង » មានន័យថាជាអ្នកព្រៃមួយពួកដែលទទួលមុខងារធ្វើគងថ្វាយព្រះមហាក្សត្រខ្មែរ។ ពួកគេពូកែធ្វើគងណាស់ គងធំៗ ឬតូចដែលធ្វើពីសំរិទ្ធលាយជាមួយលោហធាតុ ហើយយកទៅលុតឲ្យរឹងនោះ មានតែពួកគេទេដែលចេះធ្វើ ដោយសារជនជាតិព្នងពូកែចំណាំកំដៅ ហើយមានជំនាញខាងលុតសំរិទ្ធ ព្រោះសំរិទ្ធមានសារធាតុឆាប់រឹង ស្រួយ កាលណាលត់មិនត្រូវនាំឲ្យប្រេះបែក" ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។