តោះ! មកស្តាប់លោកគ្រូ ហង់ ភូមិរ៉ា និយាយពីរឿងទង់ជាតិ ដែលមានបងប្អូនមួយចំនួន តែ តែ ស្ករ ស្ករ កុំឲ្យចេះតែជឿតាមគេបំពុលសង្គម...(មានវីដេអូ)
រឿងរ៉ាវកាន់តែក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទិននឹងបញ្ហា ទង់ជាតិ ដែលគ្រប់គ្នាបានដាក់បន្ទុកទៅលើអ្នកគ្រប់គ្រងថា មិនគួរណាយកទង់ជាតិស្រាបៀរមកដាក់បែបនេះទេ។
តួយ៉ាង នៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ ហង់ ភូមិរ៉ា បានរៀបរាប់នៅក្នុងវីដេអូថា "កុំជោរតាមអ្នកតែ តែ ស្ករ ស្ករ តគ្នា។ លោកគ្រូក៏បានប្រាប់ថា លោកគ្រូឈប់ដឹងឈប់លឺ ទាល់ទៅទៀតហើយ សូមបងប្អូនធ្វើអ្វីក៏ធ្វើទៅ លោកគ្រូដឹងតែម្យ៉ាងថា លោកគ្រូ នៅតែបន្តការងារដែលគាត់ស្រលាញ់ បង្រៀនប្អូនៗតទៅទៀត។ លោកគ្រូបានបន្តទៀតថា "នៅពេលដែលបានឃើញ កុលបុត្រ កុលធីតា ជាច្រើនជា៣ម៉ឺននាក់ ឈរទះដៃ ល្ខោនខោល លើកស្ទួយពីវប្បធម៏ខ្មែរ" លោកគ្រូក៏បានលើកឡើងពីល្ខោនខោលខ្មែរ និងល្ខោនខោលថៃ ទៀតថា "ថៃគេមានលុយច្រើន ចំណែកល្ខោនខោលយើង ប្រមូលផ្តុំពីសហគម ទើបខាងអង្គការគេទទួលស្គាល់ យើងមិនដាច់ដាក់ភ្លើងភ្លឺចែងចាំងដូចថៃនោះទេ ព្រោះថាទំរង់ដើមរបស់ខ្មែរ ចេញមកពីសហគមន៍ កូនខ្មែរយើងចេញពីបេះដូងពិត មិនមែនមានលុយដូចគេទេ"។ មានវីដេអូ៖ ប្រភព៖ ហង់ ភូមិរ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។