វិធីព្យាបាលជម្ងឺប៉ោងសរសៃឱ្យជាដាច់ងាយៗ ដោយប្រើគ្រឿងផ្សំសាមញ្ញបំផុត
ជម្ងឺប៉ោងសរសៃ គឺជាបញ្ហាទៅមួយ ភាគច្រើនកើតឡើងចំពោះស្ត្រីរាប់លាននាក់។ វាបានធ្វើឱ្យជើងរបស់ពួកគេមានអារម្មណ៍មិនល្អ អំពីជើងរបស់ពួកគេ និង ធ្វើឱ្យបាត់បង់ជំនឿចិត្តលើខ្លួនឯងរបស់ពួកគេ។ ជាធម្មតា ពួកគេតែងតែគ្របដណ្ដប់ជើងពេញមួយថ្ងៃ មិនឱ្យគេឃើញទេ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវនោះទេ។
នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីរបៀបដើម្បីកម្ចាត់នៃជម្ងឺប៉ោងសរសៃ ជាមួយនឹងការព្យាបាលដោយប្រើតែគ្រឿងផ្សំតែមួយមុខប៉ុណ្ណោះ។ ធាតុផ្សំដ៏សាមញ្ញ ១មុខនេះ គឺការប្រើប្រេងអូលីវ។ អ្នកគួរតែយកប្រេងអូលីវបន្តិចចាក់វានៅក្នុងចានស្អាតមួយ ហើយយកវាទៅដាក់កម្ដៅឱ្យរលាយល្អបន្តិច។ បន្ទាប់ពីនោះ យកប្រេងដាក់នៅលើដៃរបស់អ្នក និង ចាប់ផ្ដើមលាបរឹត ជាមួយចលនាម៉ាស្សា ទៅលើតំបន់ដែលទទួលរងផលប៉ះពាល់នៃជម្ងឺប៉ោងសរសៃនេះ។ ចលនានេះត្រូវតែរលូន និង ម៉ាស្សាជារាងរង្វង់។ ដើម្បីទទួលបានលទ្ធផលល្អ អ្នកគួរតែចាប់ផ្ដើមពី ក ជើង ម៉ាស្សារហូតដល់ផ្នែកលើនៃដងខ្លួនរបស់អ្នក។ ជាមួយការម៉ាស្សានេះ នឹងធ្វើការគ្រប់គ្រងកំណើរការឈាមរត់នៅក្នុងជើងរបស់អ្នកឱ្យបានល្អ។ នោះហើយ ជាមូលហេតុដែលសរសៃមិនត្រូវទទួលរងការរលាកទៀតទេ និងមិនមានបញ្ហាសរសៃណាមួយទៀតឡើយដែរ។ ធ្វើនិតិវិធីនេះម្ដងទៀត ឱ្យបាន ២ដងក្នុងមួយថ្ងៃ អ្នកនឹងឃើញលទ្ធផលដ៏មិនគួរឱ្យជឿ។ នៅគិតអីទៀត សាកល្បងឱ្យបាន ២ដងក្នុងមួយថ្ងៃភ្លាមទៅ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។