រំភើប...មកដឹងទំហំទឹកចិត្តដែល ដេននីក្វាន់ មានចំពោះអ្នកមានគុណបន្ដិចមើលធានាថា...
ណារ៉ា
-

ធ្លាប់តែឃើញតារាសម្ដែងស្រីសាច់សខ្ចីដើមទ្រូងធំ ដេននីក្វាន់ ហ៊ឺហាតុបតែងខ្លួនបែបសិចស៊ីស៊ីវីល័យសម័យថ្មី ថ្ងៃនេះងាកមកមើលទំហំទឹកចិត្តដែលកញ្ញាមានចំពោះអ្នកមានគុណវិញម្ដងធានាថាអានហើយច្បាស់ជារំភើបទប់ទឹកភ្នែកមិនជាប់។

ដេននីក្វាន់ បានសរសេររៀបរាប់ពីទំហំទឹកចិត្តស្រលាញ់អ្នកមានគុណក្នុងបណ្ដាញសង្គមថា៖ «មិនចង់ប្រាប់ថាស្រលាញ់ពុកម៉ែស្មើមេឃ ព្រោះខ្លាចមេឃ មានព្រំដែនមិនចង់ប្រាប់ថាស្រលាញ់ពុកម៉ែស្មើមហាសមុទ្រ ព្រោះគេអាចវាស់បាន មិនចង់ប្រាប់ថាស្រលាញ់ពុកម៉ែស្មើរដូវផ្ការីក ព្រោះវានឹងកន្លងទៅយ៉ាងឆាប់ មិនចង់ប្រាប់ថាស្រលាញ់ពុកម៉ែស្មើនឹងព្រះចន្ទ័ ព្រោះយប់ខ្លះគ្មានព្រះចន្ទ័ទេ មិនចង់ប្រាប់ថាស្រលាញ់ពុកម៉ែស្មើនឹងដួងផ្កាយ ព្រោះពេលថ្ងៃគ្មានផ្កាយមួយគ្រាប់ទេមិនចង់ប្រាប់ថាស្រលាញ់ពុកម៉ែស្មើជីវិត ព្រោះជីវិតខ្ញុំ ខ្ញុំមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ បើចង់ដឹងថាក្តីស្រលាញ់របស់ខ្ញុំដែលមានចំពោះពុកម៉ែវាច្រើននឹងធំប៉ុណានោះប្រហែលពិបាកបន្តិចហើយ..!!៕