ចឹងសោះ! សាន ផានិត ទម្លាយសារអាថ៏កំបាំងរបស់អតីតកាលរបស់ សុខ ស្រីម៉ុច ជាអតីតសិស្សភាសាអង់គ្លេស...
សីហា
-

ភ្នំពេញ ៖ នាង ស្រី ម៉ុច ត្រូវរងនូវព្យុះពាក្យសំដីរិះគន់ពីមហាជនដ៏ច្រើនលើសលុប ពីចេតនាគ្រងរ៉ូបឈុតសម័យទំនើប លុបកែងខាងក្រោយ តែពីមុខវិញ ពិសេសនៅចំចំណុចកេរ្តិ៍ខ្មាស់ស្រ្តី ស្ទើតែលេខចេញបង្អូតកែវភ្នែកសាធារណៈជនទាំងស្រុង ពេលស្រីម៉ុចសម្តែងរួមគ្នាជាមួយតារាថៃKatreeyaEnglish។។ ដោយឡែកការបញ្ចេញភាពសិចស៊ីរបស់អតីតតារាសម្ដែងដែលគ្រប់គ្នាហៅថាជីដូនកាកីបែបនេះមិនមែនជាលើកទីមួយនោះទេព្រោះស្រីម៉ុចតែងបង្ហាញនូវភាពសិចស៊ីដុតរោលអារម្មណ៍ស្ទើរឈាមច្រមុះជារឿយៗប៉ុន្តែមួយរយៈនេះផ្ទុះការរិះគន់ស្ទើរគ្រប់ៗគ្នាក្នុងបណ្តាញសង្គមជាពិសេសក៏មានការចាត់វិធានការពីក្រសួងផងដែរ។ ផ្ទុយទៅវិញនៅថ្ងៃនេះតារាចម្រៀងលោកសានផានិតបានបញ្ចេញនូវរឿងរ៉ាវអតីតកាលរបស់ស្រីម៉ុចនិងកោតសរសើរចំពោះភាពក្លាហានដោយមិនបានរិះគន់អ្វីទាក់ទងនូវការស្លៀកពាក់ឡើយដោយលោកបានឲ្យដឹងថា៖ “ស្រីម៉ុចជាអតីតសិស្សភាសាអង់គ្លេសខ្ញុំចុងទស្សវត្សទី៩០ម៉ុចរៀនពូកែឆ្លាតរួសរាយរាក់ទាក់ក្លាហានមានដុងសិល្បះតាំងពីកុមារភាព។ ម៉ុចពេលនេះអាចនឹងទទួលសម្ពាធខ្លាំងចាស់ដៃតែខ្ញុំសុំសសេីរភាពក្លាហានស្រីម៉ុចហៅថាសិល្បះចិត្តដាច់”៕ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?