ជួយស៊ែរបន្តផង... សមត្ថកិច្ចប្រកាសរកម្ចាស់ម៉ូតូ ដែលត្រូវបានចោរយកទៅផ្លុងចោល មុខរបងសាលាមត្តេយ្យកំពត ពាក់ស្លាកលេខ...
-

ខេត្តកំពត៖ សមត្ថកិច្ចអាវុធហត្ថក្រុងកំពតបានប្រកាស រកម្ចាស់ឬអ្នកពាក់ព័ន្ធជាមួយម៉ូតូមួយគ្រឿងអ៊ែប្លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FX-8285 ដែលជនមិនស្គាល់អត្តសញ្ញាណ យកទៅផ្លុងចោល មុខរបងសាលាមត្តេយ្យកំពត ចំណុចមុខសាខាធនាគារអេស៊ីលីដាស្ថិតក្នុង ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានអោយដឹងថា៖ នៅព្រឹក ថ្ងៃទី ១៩ ខែមេសា ម៉ូតូមួយគ្រឿង ត្រូវជនមិនស្គាល់មុខ ជិះយកមកផ្លុងចោល នៅចំណុចដូចខាងលើ ម៉ូតូម៉ាក អ៊ែប្លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FX-8285។ ហើយម៉ូតូនេះ ត្រូវយកទៅផ្លុងចោល កាលពីព្រឹក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ ក្រោយពីប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចអាវុធហត្ថក្រុង រូបលោក ក៏ឲ្យកម្លាំងទៅយកមករក្សាទុក នៅបន្ទាយអាវុធហត្ថក្រុងកំពត មានទីតាំងនៅចំណុចមាត់ព្រែកកំពង់បាយកំពត ត្រើយខាងលិច ក្បែរខណ្ឌរដ្ឋបាលព្រៃឈើកំពត ស្ថិតក្នុង ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត៕ ប្រភព៖ ហេងលី